ភ្នំពេញ៖ ក្រោយពីលោកទឹម សាវុធ មន្ត្រីជលផលវាយស្រីស្នេហ៍ចំនួន១៣០លើក (ស្រីស្អាតស៊ិចស៊ីលក់ឡេ និងខោអាវគេងយប់  តាមអនឡាញ ថៃ ស្រីនាង ដែលមានសាច់សខ្ចីញ៉េញដូចបណ្តូលចេក  និងមានចិត្តទូលាយបញ្ចេញរូបរាងកាយរបស់នាងយ៉ាងបើកចំហ ) បណ្តាលឲ្យរងរបួសបែកមុខបែកមាត់ផ្អើលពេញផ្ទៃប្រទេស  ស្រាប់តែអតីតប្រពន្ធដើមរបស់លោកទឹម សាវុធ   ដែលលែងលះគ្នា បានចេញមកទម្លាយពីចរិតពិតលោកទឹម សាវុធ គ្មានសល់។ 

 តាមគណនីហ្វេសប៊ុក  COW COW  ដែលជាអតីតប្រពន្ធដើមលោកទឹម សាវុធ  បានសរសេរសារបង្ហោះ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ថា  «ខ្ញុំសុំស្រាយបំភ្លឺរឿងខ្លះ ប៉ុន្មានថ្ងៃនេះមានសារព័ត៌រមាន រឿងទឹម សាវុធ វាយតប់ស្រីស្នេហ៍លក់ឡេ ថៃ ស្រីនាង ខ្ញុំឃើញសារព័ត៌មានខ្លះសរសេរខុស អត់សូវដឹងរឿងខ្ញុំផង សរសេរដូចច្បាស់ណាស់ ខ្ញុំសុំកុំសរសេរអីអោយប៉ះពាល់ក្រុមគ្រួសារខ្ញុំ ជាពិសេសខ្ញុំនឹងឱពុកខ្ញុំដែលគាត់ជាអតីតចៅហ្វាយខេត្តកំពង់ឆ្នាំង ខ្ញុំបានរៀបការជាមួយទឹម សាវុធ នេះនៅឆ្នាំ2004 គាត់នេះជាអនុបណ្ឌិតផ្នែកជលផលមកពីដាណឺម៉ាក ទឹម សាវុធ នេះ ជាអតីតប្រធានជលផលខេត្តកំពត នឹងបន្ទាប់ដូរទៅសៀមរាប ខ្ញុំនឹងគាត់បានកូនស្រីម្នាក់ ហើយសារព័ត៌មានខ្លះបានសរេសរថា គាត់នេះវាយដំច្រំធាក់សូមប្បីប្រពន្ធដើមកូនចៅហ្វាយខេត្តរាប់មិនអស់ ខ្ញុំចង់បកស្រាយថា គាត់នេះមានហេតុផលអីមកធ្វើបាបខ្ញុំជាប្រពន្ធដែលជួយទំនុបបំរុងគាត់រាប់រងបញ្ហាខ្លះជំនួសប្តី ជួយបុណ្យស័ក្តិប្តី ទឹម សាវុធ នេះ រស់នៅមួយខ្ញុំមិនហ៊ានជាមួយគ្រួសារខ្ញុំទេ ខ្ញុំរៀបការជាមួយគាត់នឹង13ឆ្នាំ បើវាយទាត់ខ្ញុំដូចបាវខ្សាច់នោះ តើខ្ញុំទ្រាំបានទេ មួយប្រពន្ធមួយស្រី បើផ្ទះខ្ញុំមានឱពុកម្តាយ បងប្អូននឹងអង្គរក្សយាមផ្ទះ ពេលដែលសាវុធ នេះទៅធ្វើការនៅខេត្ត ខ្ញុំមិនដែលបានទៅរស់នៅខេត្តតាមទេ បុគ្គលនេះមិនចេះនិយាយពិរោះទេ ខ្ញុំមិនសូវដែលមានជម្លោះជាមួយប្តីនេះទេ ដោយខ្ញុំពេលខឹងខ្ញុំអត់ដែលនិយាយរកទេ ចឹងមិនសូវមានហិង្សារមួយបុគ្គលនេះទេ ពេលមួយដែលមានការយល់ច្រលំ បុគ្គលទឹម សាវុធ នេះដើរលេងយប់ហួសម៉ោង ខ្ញុំមិនចូលចិត្តបញ្ជាអង្គរក្សអោយបិទទ្វារផ្ទះមិនអោយចូល សាវុធនេះបានប្រើហិង្សារវាយឡានប្អូនខ្ញុំដែលនៅក្រៅរបង ក៏មានគេបង្វែរថាសាវុធ នេះប្រើហិង្សារលើខ្ញុំ ពេលនឹងក្នុងនាមខ្ញុំជាកូនអ្នកមានពូជអំបូរដែរ តើខ្ញុំអាចអោយសាវុធ នឹងវាធ្វើបាបខ្ញុំទេ ខ្ញុំរស់នៅ13ឆ្នាំ ខ្ញុំគ្រាន់ជាមនុស្សដែលរស់នៅមួយប្តីនេះ ដោយលំបាកក្នុងចិត្ត ហើយមិនសូវនិយាយរកទេ និយាយតែពេលមានការត្រូវនិយាយទេ ខ្ញុំរស់នៅមួយគាត់នឹងដោយមិនចុះសំរុង ចរិតគេជាមនុស្សដែលមិនខ្វល់ពីប្រពន្ធកូន ដោយចូលចិត្តដើរលេងច្រើន ខ្ញុំក៏ទ្រាំមិនបាន ក៏សុំលែងលះដាច់ស្រេច ចឹងសុំសារព័ត៌មានសរសេរតែបុគ្គលបានហើយកុំកិត្តិយសគ្រួសារខ្ញុំទៅពាក់ព័ន្ធអី»

លុះនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ហេ្វសប៊ុកដដែលសរសេរបង្ហោះថែម ថា « ខ្ញុំសូមឆ្លើយតបនឹងរឿងខ្លះថាខ្ញុំសរសេរព័ត៌មានការពារជនដៃដល់ ទឹម សាវុធ ឫក៏ថាជួយសំរាលទោសអតីតស្វាមី ខ្ញុំមិនបានជួយទេ ខ្ញុំគ្រាន់តែចង់បំភ្លឺការពារគ្រួសារខ្ញុំទេ ម្សិលមិញខ្ញុំសរសេរមានការបកស្រាយមិនទាន់គ្រប់គ្រាន់ ទើបមានការរិះគន់ថាខ្ញុំជួយសំរាលទោស គេមានព័ត៌មានខ្លះឆាតសួរខ្ញុំថាចុះបងឯងម៉េចបានលើកទឹកចិត្តអោយ ទឹម សាវុធ ទៅវាយថៃ ស្រីនាងលើកទី131ចឹង បងឯងបើលើកក្រោយគេសំលាប់ជ្រុលសំលាប់ថៃ ស្រីនាង ទៅតើធ្វើម៉េច បងឯងចឹងអោយ ទឹម សាវុធ ដើរធ្វើបាបស្រីមែន មួយទៀតថាខ្ញុំរុញព័ត៌មានថែម ខ្ញុំឆ្លើយថាខ្ញុំគ្រាន់ការពារកិក្តិយសគ្រួសារខ្ញុំ ហើយចង់ទឹម សាវុធ វាយអ្នកណា ទាត់ប្រពន្ធទីមួយ ទីពីរអី ក៏ខ្ញុំមិនដឹងដែរ ម្សិលមិញខ្ញុំចេញបំភ្លឺតែមិនគ្រប់គ្រាន់ធ្វើអោយមហាជនរិះគន់ថាខ្ញុំគ្មានបំភ្លឺអីពីការលែងលះទឹម សាវុធ អោយច្បាស់លាស់ ឥឡូវខ្ញុំឆ្លើយ ខ្ញុំលែងបុគ្គលនេះដោយសាតែបុគ្គលនេះមិនដែលស្មោះត្រង់ តែងតែមានស្រីញីធ្វើបាបចិត្តខ្ញុំ មានលុយតិចតួចភ្លេចប្រពន្ធភ្លេចកូន ខ្ញុំបកស្រាយនេះអោយបងប្អូនអ្នកតាកែវ អ្នកភ្នំពេញ អ្នកកំពត អ្នកកែប ជាពិសេសអ្នកកំពង់ឆ្នាំងបានដឹង ចឹងបើ ទឹម សាវុធ នេះទៅនៅមួយអ្នកណាហើយធ្វើបាបគេកុំឆាតមកខ្ញុំអី ខ្ញុំមិនមែនប្រពន្ធគេទៀតទេ ខ្ញុំជូនដំណឹងនេះ ព្រោះអ្នកខេត្តក្រុងដែលខ្ញុំលើកឡើងនេះភាគច្រើនស្គាល់គ្រួសារខ្ញុំច្បាស់ ហើយគេបានតេមកខ្ញុំជាច្រើន ថាបុគ្គលនេះខូចរឿងអាស្រូវជាច្រើន តែខ្ញុំសុំវាជារៀងដែលគេទទួលកម្មពាររបស់គេទេ ទឹម សាវុធ នេះគ្នាខ្មាសគេអស់ម៉ាប្រទេសហើយ តើហើយ តើរឿងគេយកប្រពន្ធវាយដំ សំសាប់ជារឿងរបស់គេ ព្រោះយើងបានបំភ្លឺហើយ ហើយក៏មិនបានជួយការពារដែរ ចឹងបើថៃ ស្រីនាង នៅតែទទួលបាន គឺជារឿងរបស់នាង ព្រោះពេលនេះ យើងបានជួយនាងហើយ នាងក៏បានដឹងលឺប្រវត្តិ ទឹម សាវុធកាន់តែច្បាស់ កុំទម្លាក់កំហុសមកលើខ្ញុំថាសរសេរសំរាល ព្រោះសាវុធ នេះជាមនុស្សកំរោល បើនាងសាងអនាគតជាថ្មីត្រូវទ្រាំនិងទង្វើកំរោលនឹងក្បត់របស់គេ ខ្ញុំបំភ្លឺអោយអស់សេចក្តី កុំអោយខ្ញុំខុសមិនបកស្រាយ ចុះថ្ងែក្រោយ បើគេវាយនាងស្លាប់កុំខុសដោយមិនបានបកស្រាយអោយមហាជនដឹង ព្រោះសរសេរមិនក្បោះក្បាយមានការយល់ច្រលំ មិនអាចស្គាល់មុខមាត់ព្រានលាក់ក្រចក»