ក្រូចឆ្មារគឺជា ផ្លែឈើមួយដែលមានសារះប្រយោជន៏ជាច្រើនក្នុងជីវិតប្រចាំថ្ងៃ ដែលយើងអាចយកវាទៅប្រើប្រាស់ និងកែច្នៃបានច្រើនមិនថាទៅលើ ម្ហូប គ្រឿងក្លែម ភេសជ្ជះ ហើយថែមទាំងជាឱសថ ក្នុងការព្យាបាលជំងឺផ្សេងៗយ៉ាងមានប្រសិទ្ធទៀតផង។ គុណសម្បត្តិយ៉ាងច្រើនបែបនេះហើយទើបថ្ងៃនេះយើងនិងចែករំលែកនូវវិធីសាស្រ្ដខ្លះៗ តើដាំក្រូចឆ្មារដូចម្ដេចទើបទទួលបានផ្លែច្រើន?


+សម្ភារ
-កាំបិត ឬកន្ត្រៃទុកសម្រាប់កាត់មែកក្រូចឆ្មារ
-ខ្លាញ់គោ
+វិធីធ្វើ៖
-យកកាំបិត ទៅអង្កន់សំបក ក្រឡឹងជុំវិញដើមក្រូចឆ្មារ (ដាំដោយមែក) ដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ ចំនួន៣កន្លែង ចន្លោះកន្លះតឹកពីគ្នា និងកម្ពស់៥តឹកទៅមួយម៉ែត្រពីដី
-ក្រោយអង្កន់រួច ត្រូវយកខ្លាញ់គោ លាបចំកន្លែងដែលអង្កន់នោះ ដើម្បីបន្ថយការចេញជ័រ
-កញ្ចុំផ្ការបស់ក្រូចឆ្មារ អាចមានផ្លែពី៥ទៅ៧ផ្លែ បន្ទាប់ពីអង្កន់រួច


*ចំណាំ
ការអនុវត្តបែបនេះ គឺពិតជាធ្វើឱ្យដើមឆាប់ផ្លែ និងបានផលច្រើន តែអាចធ្វើឱ្យដើមក្រូចឆ្មារអន់ ។ ដូច្នេះ ដើម្បីកុំឱ្យដើមក្រូចឆ្មារចុះអន់ខ្លាំងពេក យើងត្រូវមានការថែទាំវាឱ្យបានដិតដល់ ដូចជាការស្រោចទឹក ដាក់ជី លាមកសត្វ ជាដើម ។ ការដាក់ជី និងបន្ថែមទឹកស្រោចស្រព គួរតែអនុវត្តមុនពេលចេញផ្កាមួយខែ ។