ខេត្តកណ្តាល៖ នារីម្នាក់ ខណៈដែលកំពុងឈរនិយាយទូរស័ព្ទមិនចាប់អារម្មណ៍ ស្រាប់តែមានស្ទាវឡើងកម្នាក់ដើរទៅក្បែរ ហើយចាប់នាងផ្តេកឱបថើបញក់ញីអស់ចិត្ត រួចរត់គេចខ្លួនបាត់ស្រមោល ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចរោងចក្រវី វ៉ៃ ជេភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ។


នារីរងគ្រោះ មានឈ្មោះស.ស.ព ភេទស្រី អាយុ១៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
។ ចំណែក ជនសង្ស័យ មានឈ្មោះប្រាក់ ប៊ុនថន ហៅទី អាយុ២៥ឆ្នាំ រស់នៅភូមិតាពេជ ឃុំឈ្វាង ស្រុកពញាឮ ខេត្តកណ្តាល ។ សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះ និងជនសង្ស័យហូបបាយរួច ក៏ចូលក្នុងរោងចក្រវិញ ពេលចូលមកដល់ក្នុងរោងចក្រជនសង្ស័យឃើញជនរងគ្រោះកំពុងអង្គុយនិយាយទូរស័ព្ទនៅលើបាឡែត ហើយជនសង្ស័យសួរថា តើនិយាយទូរស័ព្ទជាមួយនរណាគេ? ពេលនោះជនរងគ្រោះឆ្លើយនិយាយទូរស័ព្ទជាមួយប្តី ហើយជនសង្ស័យលូកដៃយកទូរស័ព្ទជនរងគ្រោះផ្តេកខ្លួនបន្តិចជនសង្ស័យចាប់ឲ្យថើបតែម្តង រហូតអស់ចិត្ត ទើបលែងនារីរងគ្រោះ រួចគេចខ្លួនបាត់ទៅ ហើយនារីរងគ្រោះធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងរបស់នារីរងគ្រោះកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតចាប់ជនសង្ស័យបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នាំមកសាកសួរ។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយថា ខ្លួនបានចាប់ដៃពិតមែន តែមិនបានឱបថើបនារីរងគ្រោះឡើយ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរបន្ថែម និងចាត់ការតាមផ្លូវច្បាប់បន្ត៕