ភ្នំពេញ៖ ជំងឺប៉េស្ដជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅក្នុងទឹកដីកម្ពុជា តាំងពីអំឡុងខែមីនា ឆ្នាំ២០១៩ ដែលជំងឺនេះ បានសម្លាប់សត្វជ្រូករបស់ប្រជាកសិករជាច្រើនក្បាល និងធ្វើឲ្យពាក់គាត់ត្រូវខាតបង់ បាត់បង់ប្រភពប្រាក់ចំណូលប្រចាំគ្រួសារមិនតិចឡើយ ហើយថ្មីៗនេះ ជំងឺដ៏សាហាវនេះ បានរីករាលដាល់ដល់ស្រុកអង្គរបុរី នៃទឹកដីខេត្តតាកែវ។


ប្រជាពលរដ្ឋ និងពាក់ព័ន្ធមានការព្រួយបារម្ភពីបញ្ហានេះជាខ្លាំង សូម្បីតែលោកហ៊ុន ជា ក្មួយប្រុសរបស់សម្តេចនាយករដ្ឋមន្រ្តី ក៏មានក្តីបារម្ភដែរ រហូតចេញមុខថ្កោលទោសដល់មន្ត្រីយោធាមួយចំនួន ដែលកាងយកសត្វជ្រូកផ្ទុកជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ ចូលក្នុងទឹកដីកម្ពុជា និងឆ្លងដល់ជ្រូកខ្មែរ។


យោងតាមហ្វេសប៊ុកផ្លូវការលោកហ៊ុន ជា ដែលបានសរសេរសារបង្ហោះកាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ មានខ្លឹមសារទាំងស្រុងថា « “អ្នកធ្វើ Vs អាបំផ្លាញ ” ” អនិច្ចា!!! សត្វជ្រូកខេត្តស្វាយរៀង “, ខ្ញុំបាទ និងប្រជាពលរដ្ឋទូទៅនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋខេត្ដស្វាយរៀង សូមថ្កាល់ទោសយ៉ាងខ្លាំងចំពោះ មន្ដ្រីយោធាមួយក្រុមតូច ដែលបានកាងយកសត្វជ្រូកផ្ទុកជំងឺប៉េស្ដជ្រូកអាហ្វ្រិក ចូលក្នុងខេត្ដស្វាយរៀង ដែលជាហេតុនាំអោយជ្រូកឈឺ និងងាប់មានអត្រាខ្ពស់ដល់១០០ភាគរយ ហើយជំងឺនេះបានផ្ទុះឡើងនៅភូមិឫស្សីជូខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។


បើយោងតាមការប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះជាការផ្អាកបណ្ដោះអាសន្ន!!!!!! តើការផ្អាក ការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូករបស់បងប្អូនអាជីវករនៅតំបន់នោះ រងការខាតបង់ប៉ុន្មាន????? ព្រោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្រកាសដែលថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ បង្កការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក។


ខ្ញុំ ក៏ដូចបងប្អូនប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ចដែលពាក់ព័ន្ធចំពោះបញ្ហានេះ មេត្តាចាត់វិធានដល់ជនប្រព្រឹត្តល្មើសនេះ មកផ្ដន្ទាទោសទៅតាមច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្ម និងធ្វើការផាកពិន័យអោយធ្ងន់ធ្ងរ ព្រោះថាបងប្អូនប្រជាពលរដ្ឋរងការខាតបង់ច្រើនណាស់។ នេះងាប់ជ្រូក ចុះបើបង្កជំងឺកាចសាហាវវិញ តើអ្នកទទួលខុសត្រូវ?…….
បើបងប្អូនសមត្ថកិច្ច មិនចាត់វិធានការក្ដៅចំពោះជនល្មើសទាំងនោះទេ វានិងក្លាយជាការឈឺចាប់បំផុតសំរាប់បងប្អូនអាជីវករ ព្រោះការខាតបង់របស់ពួកគាត់ គឺដោយសារតែផលចំនេញរបស់ជនល្មើស!!!!!
កុំធ្វើបាបរដ្ឋាភិបាលពេកទាន, ពីខ្ញុំ ហ៊ុន ជា ដើម្បី ខ្មែរ »៕