ការចិញ្ចឹមសត្វតាមផ្ទះ របស់ប្រជាកសិករតែងតែជះក្លិនស្អុយពិបាកដកដង្ហើមក្នងការរស់នៅ និងធ្វើឲ្យប៉ះពាល់សុខភាពម្ចាស់ផ្ទះ និងអ្នកជិតខាង។ ដើម្បីដោះស្រាយបញ្ហានេះ ម្ចាស់ផ្ទះគួរតែអនុវត្តន៏នូវវិធីដូចខាងក្រោម៖

  *សមាសភាពធាតុផ្សំៈ

_ស្កររងូឬស្ករត្នោត១០cc

_មេជី១០cc

_ទឹកអង្ករ(យកទឹកទី១)៩០០ម.ល

  *វិធីធ្វើៈ ដំបូងយកស្កររងូ ឬស្ករត្នោតចាក់ចូលក្នុងទឹកអង្កររួចកូរឲ្យសព្វល្អ បន្ទាប់មកយកមេជីចាក់ចូលហើយកូរឲ្យសព្វ។ ក្រោយមកច្រកធាតុផ្សំនេះចូលក្នុងដបទឹកក្រូច ឬឧបករណ៏ដាក់ទឹកផ្សេងៗទៀត ដោយទុកចន្លោះប្រហែល៥%នៃដប ផ្អាប់ទុករយៈពេល៧ថ្ងៃអាចប្រើបាន។ បើកគំរបររាល់ថ្ងៃដើម្បីបញ្ចេញហ្គាស។

  *វិធីប្រើៈ យកជីទឹកអង្ករនេះចំនួន១លីត្រ លាយទឹកចំនួន១០-២០លីត្រ បាញ់លើទ្រុងសត្វ លាមកសត្វកន្លែងដែលមានក្លិនស្អុយ។ បើកន្លែងស្អុយខ្លាំងសូមប្រើជីទឹកអង្ករនេះសុទ្ធ។

_អាចយកជីទឹកនេះ ចាក់ចូលក្នុងបង្គន់អនាម័យជួយកាត់បន្ថយការស្ទះលូ និងជួយបំបាត់ក្លិនស្អុយ៉ាងមានប្រសិទ្ធភាព

_ម្យ៉ាងទៀត អាចយកទៅស្រោចផ្កា បន្លែ ផ្លែឈើ ស្រូវ

_សូមប្រើប្រាស់ជីទឹកអង្ករ ៥-៧ថ្ងៃម្ដងទើបប្រសើរ

  សង្ឃឹមថាបងប្អូននិងអនុវត្តន៏តាមវិធីនេះប្រកបដោយប្រសិទ្ធភាព ដើម្បីសុខភាពនិង អនាម័យយើងទាំងអស់គ្នា ៕