ភ្នំពេញ ៖ នារីរូបស្រស់សាច់ខ្ចីម្នាក់ ទំនងជាខូចចិត្តរឿងស្នេហាខ្លាំង បានជិះម៉ូតូកង់បីអង្គុយផឹកស្រាក្រឡុកយំសោកសម្រក់ទឹកភ្នែកតែម្នាក់ឯង លុះមួយសម្ទុះក្រោយមក ស្រាប់តែមានគំនិតគិតខ្លីតោងឡើងលើបង្កាន់ដៃស្ពានលោតទឹកសម្លាប់ខ្លួន តែធ្លាក់ចំច្រាំងទន្លេ បណ្តាលឲ្យរងរបួសធ្ងន់សន្លប់ស្តូក ហូរឈាមចេញតាមច្រមុះ។


ករណីនារីរូបស្រស់ប៉ងលោតលើស្ពានសម្លាប់ខ្លួននេះ បានកើតឡើង នៅវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេ ត្រង់ចំណុចមាត់ទន្លេផ្លូវទៅអូតែលសុខា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
នារីរងគ្រោះដែលមកលោតទឹកសម្លាប់ខ្លួន តែសំណាងល្អមិនស្លាប់ មានឈ្មោះស្រី ចិន អាយុ២៨ឆ្នាំ ស្នាក់នៅម្តុំជ្រោយចង្វា ខណ្ឌជ្រោយចង្វា។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ នារីរងគ្រោះខាងលើ បានជិះម៉ូតូកង់បីមកឈប់នៅមាត់ទន្លេត្រើយខាងកើត រួចទៅអង្គុយផឹកស្រាក្រឡុកក្នុងហាងនៅទីនោះដោយផឹកស្រាបណ្តើរយំសោកក្តុកក្តួលបង្ហូរទឹកភ្នែកបណ្តើរ។ លុះមួយសម្ទុះក្រោមមក ស្រាប់តែនាងដើរមកលោតទឹកសម្លាប់ខ្លួន តែសំណាងល្អចូលក្នុងទឹក ធ្លាក់ទើរលើច្រាំងទន្លេ បណ្តាលឲ្យរងរបួសសន្លប់ស្តូកស្តឹង និងមានឈាមតាមច្រមុះទៀតផង។


ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ្រោយចង្វា និងបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះលើកបីនារីរងគ្រោះមកលើមាត់ទន្លេ និងទាក់ទងហៅរថយន្តសង្គ្រោះរបស់គ្លីនិកហុងហាក់ មកដឹកយកទៅព្យាបាល។ តែយ៉ាងណា គេមិនដឹងថា ស្រ្តីរងគ្រោះមិនអាចរួចផុតពីគ្រោះថ្នាក់លើនេះ ឬយ៉ាង