ភ្នំពេញ ៖ នៅព្រឹក​ថ្ងៃ​ទី​៨ ​ខែកក្កដា​ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​ ឆ្មក់បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៩​នៅ​ចំណុច​ម្តុំ​តាន់​ប៉ាស​ង្កា​ត់​ផ្សារ​ថ្មី​ទី​៣​ខណ្ឌដូនពេញ ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ដកហូត​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​ ​និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន ​។​

លោក ​ម៉ៅ ​ចាន់​ថុ​ន ​អធិការរង​ទទួល​ផ្នែក​គ្រឿងញៀន​ខណ្ឌដូនពេញ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ទី​១​ឈ្មោះ ​និល ​រ៉ា​វី​ ហៅ​រាជ ​ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ ​(ជាអ្នក​ជួញដូរ​)​ និង​ឈ្មោះ​ សេង​ សុខ​ណា​រី​ ហៅ​អា​វី ​ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ ​ជា​អ្នករក្សា​ទុក​ ដកហូត​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច​ធំ​ និងថង់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ រួមនិង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួនទៀត ​៕