ថៃ៖ កាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានឃាត់ខ្លួន Net Idol ថៃម្នាក់ឈ្មោះនាង Amm អាយុ ៣២ឆ្នាំ ក្រោយរកឃើញថា នាងបានធ្វើសកម្មភាពផ្សាយវីដេអូស្រើបស្រាលចូលទៅក្នុងកម្មវិធី Line ដើម្បីរកលុយ បានរហូតដល់ខ្ទង់ម៉ឺនដុល្លារឯនោះក្នុង១ខែៗ ។ 

យោងតាមប៉ូលិសសង្កាត់ភាស៊ីចំរើន ក្រុងបាងកក បានឲ្យដឹងថា នាង Amm បានបង្កើត Group មួយនៅក្នុងកម្មវិធីសង្គម Line មានឈ្មោះថា VIP Line ហើយ Group នេះ សម្រាប់នាង Live វីដេអូស្រើបស្រាលរបស់នាងទៅកាន់សមាជិកក្រុម ដែលសមាជិកក្រុមទាំងអស់គឺត្រូវបង់ប្រាក់មាន ១០០០បាតក្នុងម្នាក់ និងឈានដល់ ១០០០០ បាត (៣២៥ដុល្លារ) ចំពោះសមាជិកដែលចង់មើលវីដេអូពេញរយៈពេល ១ឆ្នាំ ។ 

ប៉ូលិសបានបន្តថា net idol ខាងលើអាចរកប្រាក់ចំណូល ៥០០០០០ បាត (១៦.២២៩ ដុល្លារ)ក្នុង១ខែ តាមរយៈសមាជិក Group របស់នាង ។ 

សូមបញ្ជាក់ថា ខណៈពេលនេះ សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្តជុំវិញករណីខាងលើនេះ ហើយចំពោះស្រីស្អាត Amm និងវត្ថុតាងសមត្ថកិច្ចបានប្រមូលធ្វើសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ ៕

សហការី KBN

ប្រភព៖ kapook