ភ្នំពេញ ៖  ស្រីស្អាតស៊ិចស៊ីលក់ឡេ និងខោអាវគេងយប់  តាមអនឡាញ ថៃ ស្រីនាង ដែលមានសាច់សខ្ចីញ៉េញដូចបណ្តូលចេក  និងមានចិត្តទូលាយបញ្ចេញរូបរាងកាយរបស់នាងយ៉ាងបើកចំហ ដើម្បីលក់ផលិតផលរបស់ខ្លួន ធ្វើឲ្យបុរសមួយចំនួនមានអារម្មណ៍ក្រឺតក្នាញ់ប្រាថ្នានែបនិត្យនោះ  ស្រាប់តែពេលនេះ  ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលនាងបានបង្ហោះរូបភាព មានស្នាមរបួសជាំពេញខ្លួន  ជាពិសេសប៉ោងមុខមាត់ស្ទើរមើលមិនស្គាល់   ជាពិសេសរបួសរយះផ្ទៃមុខផ្នែកខាងថ្ពល់ខាងស្តាំធ្ងន់ធ្ងរ។ 

យោងតាមគណនីហ្វេសប៊ុក  នាង ថៃ ស្រីនាង បានបង្ហោះកាលពីវេលាទៀបភ្លឺថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩  ឃើញសភាពរបស់នាងមានរបួសពេញផ្ទៃមុខឡើងហើមពោរ និងរយះថ្ពាល់ខាងស្តាំធ្ងន់ធ្ងរ  ដោយសារតែបុរសជាសង្សាររបស់នាង បានប្រើអំពើហិង្សាធ្វើទារុណកម្មលើរូបនាង។ ជាមួយគ្នានោះដែរ  នាងបានសរសេរសារថា « លើកនេះ ទី130 ហើយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនិងឡាយ វីដេអូ សុំអោយសមត្ថកិច្ចចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង»។ 

ស្រីស្អាត ថៃ ស្រីនាង បានឡាយវីដេអូ បញ្ជាក់ថា « សង្សារវាយធ្វើបាបនាង ព្រោះតែរឿងប្រចណ្ឌ..  និយាយរួមមនុស្សគាត់ដូចសរសៃរប្រសាទ អ៊ីចឹង … និយាយរួមឲ្យទាស់សម្តីបន្តិច គឺគាត់(សង្សារ)វាយ គាត់បោកប្រាស់  និងចុងក្រោយនេះ ចាប់បោកក្បាលនាងនឹងជ្រុងគ្រែ »។

ដោយឡែក បុរសជាសង្សារដែលបានប្រើអំពើហិង្សាយ៉ាងសាហាវឃោឃៅលើស្រីស្អាតសាច់សខ្ចី ថៃ ស្រីនាង ត្រូវបានគេមានឈ្មោះថា ទឹមសាវុធ ជាមន្រ្តីជលផល ត្រូវជាគូស្នេហ៍របស់នាងតែម្តង។ ហើយមហាជនរង់ចាំមើលថា តើសមត្ថកិច្ចមានចំណាត់ការបែបណា ចំពោះជនដៃដល់ជាគូស្នេហ៍របស់នាង? 

ជុំវិញនឹងរឿងរ៉ាវខាងលើនេះ អង្គភាពសារព័ត៌មាន «KBN» មិនដឹងជាមានការពិតកម្រិតណាទេ ព្រោះមិនអាចសុំការបញ្ជាក់បកស្រាយពីបុរសឈ្មោះថា ទឹមសាវុធ ជាមន្រ្តីជលផល បាននៅឡើយ តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖