ភ្នំពេញ ៖ ប្រជាកសិករនិយមចិញ្ចឹមមាន់ក្រោយពីទំនេរពីមុខរបរធ្វើស្រែចំការ ។ អ្នកខ្លះចិញ្ចឹមយកសាច់សម្រាប់បរិភោគក្នុងគ្រួសារ នឹងគ្រួសារខ្លះទៀតចិញ្ចឹមសម្រាប់លក់យកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ តើការចិញ្ចឹមមាន់បែបណាទើបទទួលបានទិន្នផលខ្ពស់? ខាងក្រោមនេះជារបៀបចញ្ចឹមមាន់ឆាប់ធំធាត់និងទទួលបានផលច្រើន។


១/ ការជ្រើសរើសពូជ
-ធុននឹងជំងឺ
-មិនរើសចំណី
-កូនច្រើនក្នុង១សំបុក
-មាឌធំ
-ពូកែចិញ្ចឹមកូន
២/ ទីធ្លានិងទ្រុង
ក្នុងការចិញ្ចឹមយើងត្រូវគិតពីបរិមាណមាន់អោយសមស្របនឹងទំហំទ្រុងគឺ៥ទៅ៧ក្បាលក្នុងផ្ទៃដី១ម៉ែត្រការ៉េ ។
៣/ ចំណី
ក. ចំណីផ្តល់ថាមពល មានចុងអង្ករ ស្រូវ កន្ទក់ ពោត ដំឡូង និងប្រេងរុក្ខជាតិ
ខ. ចំណីផ្តល់ប្រូតេអ៊ីន មានត្រី កំពឹស កូនកង្កែប ក្តាម ខ្យង សត្វល្អិត និងពពួកសណ្តែក
គ. ចំណីផ្តល់ជីវជាតិ មានពពួកបន្លែ ចក សារាយ ស្មៅ និងត្រកួន
ឃ. ចំណីផ្តល់សារធាតុរ៉ែ មានម្សៅឆ្អឹង ម្សៅសំបកខ្យងខ្ចៅ និងអំបិល។ យកធាតុទាំង៤ផ្សំចូលគ្នាអោយសព្វ រួចស្រោចមេចំណីដាក់អោយស៊ី ។
៤/ ការលាយទឹកអោយផឹក
-មេចំណី ១០សេសេ
-មេថ្នាំព្យាបាល ១០សេសេ
-មេថ្នាំការពារ ១០សេសេ
-ទឹក ១០លីត្រ
កសិករត្រូវចេះផលិតថ្នាំព្យាបាល ក៏ដូចជាថ្នាំការពារកុំអោយសត្វឈឺដោយខ្លួនឯង ទើបទាន់សភាពការណ៍នៅពេលផ្ទុះជំងឺម្តងៗ ។
ឧទាហរណ៍: មាន់កើតជំងឺដង្កោកាច់យើងផ្សំ
-ដើមប្រមាត់ដីក្រហម ០,៥ខាំ
-អំបិល ១ស្លាបព្រាបាយ
-វល្លិពេជ្រ ០,៥ខាំ
-ប្រក់ប្លែ ០,៥ខាំ
-គល់ស្លឹកគ្រៃ០,៥ខាំ
រម្ងាស់ទឹក៣យកទឹក១ លាយជាមួយមេថ្នាំដាក់អោយមាន់ផឹក ។
៥/ អនាម័យ
-បោសសំអាតកើបលាមកចេញជាប្រចាំ
-លាយថ្នាំបាញ់កម្ចាត់មេរោគ ដែលមានធាតុផ្សំ
-ទឹកខ្មេះ ១
-ស្រាស ១
-មេជី ១
-ស្ករកសិកម្ម ១
-ទឹក ៥
លាយចូលគ្នាអោយសព្វផ្អាប់ទុក៧ថ្ងៃប្រើបាន ពេលប្រើយកទឹកថ្នាំ១លីត្រលាយទឹកធម្មតា៥០លីត្រ បាញ់កម្ចាត់មេរោគ ។


នេះបើតាមការណែនាំរបស់អ្នកជំនាញបានប្រាប់ថា កសិករត្រូវតែចេះរិះរកវិធី ឬក៏លក្ខណ:ចិញ្ចឹមថ្មីៗដើម្បីឲ្យដើរទាន់និងបច្ចេកទេស និងតម្រូវការទីផ្សារ ហើយរឹតតែសំខាន់ទៅទៀត កសិករត្រូវតែធ្វើអនាម័យឲ្យបានគ្រប់គ្រាន់ ដើម្បីបញ្ចៀសឲ្យបាននូវជំងឺផ្សេងៗ ដែលងាយកើតឡើងទៅលើបក្សី ក៏ដូចជាខ្លួនយើងផ្ទាល់ផងដែរ ៕