នាល្ងាចថ្ងៃទី 07 ខែ កក្កដា ឆ្នាំ 2019 នៅសណ្ឋាគារ សុខាភ្នំពេញ ក្រុមហ៊ុនប្រេងរំអិល HYUNDAI XTEER បានរៀបចំកម្មវិធីជប់លៀងថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួនប្រកបដោយបរិយាកាសសប្បាយរីករាយ។ ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងធ្វើការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែជួយគាំទ្រប្រើប្រាស់នូវផលិតផលប្រេងរបស់ខ្លួន និងដើម្បីធ្វើការជួបសំណេះសំណាលជាមួយអតិថិជនអោយកាន់តែមានភាពស្និទ្ធស្នាលរវាងគ្នា និងគ្នា។ 

លោក Sundae HUR តំណាងក្រុមហ៊ុន Hyundai XTEER បានមានប្រសាសន៍ថា៖ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលជាមោទនភាពមួយសម្រាប់ក្រុមហ៊ុន ដោយសារការគាំទ្រយ៉ាងខ្លាំងនេះហើយ ជាហេតុជួយជម្រុញអោយក្រុមហ៊ុនដើរលឿនទៅមុខក្នុងវិស័យប្រេងរំអិលនៅក្នុងប្រទេសកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា បើទោះបីជានៅលើទីផ្សារសព្វថ្ងៃមានការប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយ ក៏លោកនៅតែមានជំនឿយ៉ាងមុតមាំថា ប្រេងរំអិលហ៊ីយុនដាយ អិច្សធា (HYUNDAI XTEER) នឹងរឹតតែមានការគាំទ្រពីសំណាក់អតិថិជន ព្រោះតែប្រេងរំអិល HYUNDAI XTEER បានផលិតតាមបច្ចេកវិទ្យាចុងក្រោយបង្អស់ មានលក្ខណៈពិសេស គុណភាពខ្ពស់ ជាប្រេងដែលផលិតដោយក្រុមហ៊ុនមហាយក្ស HYUNDAI នៃប្រទេសកូរ៉េ  និងមានការទទួលស្គាល់គុណភាពពីស្ថាប័នវាយតំលៃប្រេងរបស់សហរដ្ឋអាមេរិច( AP​I​ )ដែលជាស្ថាប័នទទួលស្គាល់គុណភាពលំដាប់ថ្នាក់អន្តរជាតិ ។

ក្នុងឳកាសដ៏វិសេសវិសាលនោះ លោកបានជម្រាបជូនដល់អតិថិជនពីការនាំចូលផលិតផលថ្មីគឺ ប្រេងរំអិលHyundai XTEER សម្រាប់ម៉ូតូគ្រប់ប្រភេទដែលនឹងយកមកធ្វើការចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះផងដែរ លោកបញ្ជាក់ថាការនាំចូលនេះជាការរួមចំណែកនាំយកផលិតផលគុណភាពល្អៗមកជូនបងប្អូនប្រជាពលរដ្ឋយើងបានប្រើប្រាស់។ 

ជាចុងក្រោយលោកបានសម្ដែងនូវជំនឿជឿជាក់ប្រកបដោយក្ដីសង្ឃឹមយ៉ាងមុតមាំថា  នឹងមានការគាំទ្រនូវការនាំចូលប្រេងរំអិលម៉ូតូយ៉ាងពេញទំហឹងពីបងប្អូនដែលជាអ្នកប្រើប្រាស់ជាមិនខាន ហើយលោកក៏ថ្លែងនូវសចក្ដីអំណរអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនដែលជាអតិថិជនប្រេងរំអិល Hyundai XTEER ផងដែរ ៕

អត្ថបទពាណិជ្ជកម្ម