រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​សុំ​អធ្យាស្រ័យ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​មិត្តភក្តិ​បរទេស ដែល​មានកម្ម​វិធី​គ្រោងទុក​នៅ​ស​ប្តា​ហ៍​ក្រោយ ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល​ជំនួប​វិញ ព្រោះតែ​សម្តេច​ត្រូវ​អញ្ជើញ​ទៅ​ពិនិត្យ​និង​ព្យាបាល​នៅ​ឯ​ប្រទេស​សិង្ហ​បុរី ពាក់ព័ន្ធ​បញ្ហា​គ្រេច​ស្មា​ខាងស្តាំ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក នា​រសៀល​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ យ៉ាង​ដូច្នេះ​ថា «​ដោយសារ​មាន​បញ្ហា​គ្រេច​ស្មា​ខាងស្តាំ និង​ដោយ​គ្រូពេទ្យ​តម្រូវ​ឱ្យ​ខ្ញុំ​ទៅ​ឱ្យ​គ្រូពេទ្យ​សិង្ហ​បូ​រី​ពិនិត្យ និង​ព្យាបាល ។
ខ្ញុំ​សូម​អធ្យាស្រ័យ​ពី​សំណាក់​មិត្តភក្តិ​ទាំង​បរទេស​ទាំង​ខ្មែរ​ដែល​ត្រូវ​ជួប​ខ្ញុំ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​ដែល​ខ្ញុំ​ត្រូវ​លុប​ចោល​នូវ​ជំនួប​នោះ​» ៕