ទីបំផុតកម្មវិធីដែលគ្រប់គ្នាទន្ទឹងរង់ចាំ X-Factor Cambodia នឹងចាប់ផ្តើមធ្វើការចាក់ផ្សាយដំបូងបំផុត គឺវគ្គJudge Audition សប្តាហ៍ទី១ ហើយនៅថ្ងៃអាទិត្យសប្តាហ៍នេះគឺថ្ងៃទី7 ខែកក្កដា ឆ្នាំ2019 វេលាម៉ោង 8យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។

ហើយអ្វីដែលកាន់តែកន្រ្តាក់អារម្មណ៍ទស្សនិកជនឲ្យកាន់តែពុះកញ្រ្ជោលចំពោះកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកថ្មីមួយនេះនោះ គឺបានប្រមូលផ្តុំគណកម្មការសុទ្ធតែជាតារាលំដាប់កំពូលប្រចាំ ប្រទេស 4រូប 4រសជាតិផ្សេងគ្នា គឺមានលោក ខេមរៈ សិរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និងកញ្ញា សុខសីឡាលីន។ វត្តមាន កំពូលតារាចម្រៀងទាំង 4 សម្រាប់កម្មវិធីថ្មីមួយនេះ ពិតធ្វើឲ្យទស្សនិកជនរំភើបរំជើបរំជួលមិនស្ទើរទេ។

រង់ចាំទស្សនាកុំខនខាននៅថ្ងៃអាទិត្យ ទី7 ខែកក្កដា ឆ្នាំ2019 នេះវេលាម៉ោង 8យប់ នៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV ។ កម្មវិធីប្រលងចម្រៀងដ៏ល្បីរន្ទឺ នេះដែលបានចូលរួមឧបត្ថម្ភផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា និងទឹកបរិសុទ្ធកម្ពុជា៕

អីយ៉ា! មកដល់ហើយអ៊‌ីតើ! X Factor Cambodia វគ្គ Judge Audition សប្ដាហ៍ទី 1

អ្វីដែលលោកអ្នកទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ ឥឡូវនេះបានមកដល់ហើយ! កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia ចាប់ផ្ដើមផ្សាយជូនទស្សនាហើយ! វគ្គ Judge Audition សប្ដាហ៍ទី 1 នឹងចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី 07 ខែ កក្កដា ឆ្នាំ 2019 នេះ ចាប់ពីម៉ោង 8:00 យប់តទៅ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ។ ភាពសប្បាយរីករាយ ភាពរំភើប ភ្ញាក់ផ្អើល ជាមួយសមត្ថភាពសំឡេងរបស់បេក្ខជនបេក្ខនារី នឹងលាតបង្ហាញឲ្យលោកអ្នកជក់ចិត្ត ស្លុងចិត្ត ចំហមាត់! កុំភ្លេចណា រង់ចាំទស្សនាកុំបីខាន! នាំមកជូនផ្តាច់មុខដំបូងគេបង្អស់ដោយ៖•ក្រុមហ៊ុន ខ្មែរប៊ែវើរេជីស មានផលិតផលដូចជា៖ភេសជ្ជៈប៉ូវកម្លាំង វើក បង្កើនថាមពល ជំនួយការចងចាំ និងបន្សាបភាពស្រវឹង ទឹកក្រូចអាយ៏ កូឡា What The Fun ទឹកបរិសុទ្ធកម្ពុជា ទឹកពិសារ និងឆុងទឹកដោះគោ។• ធនាគារ ជីប ម៉ុង បង្កើតលទ្ធភាពដ៏សំបូរបែបសំរាប់អ្នក• ផ្សារទំនើប ជីប ម៉ុង ផ្សារទំនើបល្អជាងគេបំផុត ផ្គត់ផ្គង់ជូននូវផលិតផលគុណភាពខ្ពស់ជាច្រើនប្រភេទ។

Posted by Hang Meas HDTV on Thursday, 27 June 2019