សាលាដ៍ ជាដំណាំមួយប្រភេទដែលប្រជាកសិករពេញនិយមដាំយកទិន្នផលទៅលក់យកប្រាក់ទ្រទ្រង់ជីវិតគ្រួសារប្រចាំថ្ងៃ។ជាពិសេសដំណាំសាលាដ៏ក៏ប្រជាជនពេញនិយមទទួលទានផងដែរ។តើប្រជាកសិករគួរដាំដំណាំនេះយ់ាងដូចម្ដេចទើបទទួលបានទិន្នផល។ខាងក្រោមនេះអ្នកជំនាញប្រាប់ពីរបៀបដាំសាលាដ៏ឲ្យទទួលបានទិន្នផលច្រើន៖


១/.រដូវការដាំដុះ
ដំណាំសាលាដ៏ គឺអាចដាំដុះបានពេញមួយឆ្នាំប៉ុន្តែរដូវការដល់សមស្របបំផុតសំម្រាប់ការលូតលាស់របស់វា គឺនៅរដូវត្រជាក់ក្នុងកំឡុងពេល ខែវិច្ឆិកា ដល់ ខែកុម្ភះតែចំពោះពូជទំនើបគេអាចដាំដុះបានល្អនៅរដូវរំហើយតែប៉ុណ្ណោះ បើដាំដុះខុសពីរដូវនេះគឺទាមទារឲ្យយើងមានការថែទាំយ៉ាងម៉តចត់ទើបទទួលបានទិន្នផលល្អ។


២/.ការជ្រើសរើសពូជ
ដើម្បីធ្វើការដាំដុះទទួលបានលទ្ធផលល្អ យើងគប្បីជ្រើសរើសពូជដែលមានលក្ខណះល្អដូចខាងក្រោម៖
ត្រូវជ្រើសរើសពូជដែលមានអត្រាដុះខ្ពស់ជ្រើសរើសចេញពីដើមមេដែលមានការលូតលាស់ល្អ ដើមគ្មានផ្ទុកជំងឺនិងសត្វល្អិតបំផ្លាញជ្រើសរើសតែពូជដែរធន់ទ្រាំនឹងជំងឺ សត្វល្អិតចង្រៃនិងធន់ទ្រាំលក្ខខ័ណ្ឌអាកាសធាតុនៅក្នុងតំបន់ ពូជដែលមានរសជាតិឆ្ងាញ់មានតំម្រូវការទីផ្សារ ពូជដែលឆាប់ផ្ដល់ផល និងផ្ដល់ទិន្នផលខ្ពស់។


៣/.ការរៀបចំដី
ត្រូវស្រោច ឬ បញ្ចូលទឹកចំពោះដីស្ងួតពេកទើបអនុវត្តន៏ការភ្ជួសនិងរាស់ ឬ កាប់បំផុសដី បើដីសើមពេក ត្រូវភ្ជួរហាលដីល្អសិន ទើបធ្វើការលើកជារងដីគួរភ្ជួរឲ្យបានជំម្រៅ ២០សង់ទីម៉ែត្រ ប្រសិនបើមានជីលាមកសត្វ គួរដាក់ក្នុងកំឡុងពេលភ្ជួរលុបក្នុងជំរៅពី ១0-២០សន្ទីម៉ែត្រ

៤/.របៀបដាំដុះ ការដាក់ជីទា្រប់បាត ជីក្រាល ឬ ជីកំប៉ុស្តិ៍រលួយល្អ ចំនួន ៣០០-៥០០គីឡូក្រាម ក្នុង១០០ម៉ែត្រការ៉េការលើករងសាបសំម្រាប់ការដាំដោយស្ទូងគឺត្រូវរៀបចំថ្នាលសាបដែលជាទូទៅត្រូវមានទទឹងពី ០,៦-១,៥ម៉ែត្រ កម្ពស់ពី ១០-២០សន្ទីម៉ែត្រ។

ប្រសិនបើដាំដុះរដូវប្រាំងរងគូរលើកកម្ពស់ពី ១០-១៥សន្ទីម៉ែត្រ តែនៅរដូវវស្សាកម្ពស់រងមានពី ២០-២៥សន្ទីម៉ែត្រ ចំណែកទទឹងរងវិញពី ១-១,២ម៉ែត្រ បណ្ដោយអាស្រ័យតាមស្ថានភាពដីជាក់ស្ដែង។ការសាបគ្រាប់គេសាបគ្រាប់ទំម្ងន់១ក្រាម លើដី ១ម៉ែត្រការ៉េដើម្បីយកទៅស្ទូង បន្ទាប់ពីសាបរួចត្រូវយកកម្ទេចចំបើង ឬដីមានជីជាតិមករាយពីលើស្ដើងៗ ដើម្បីការពារការខ្ទាតគ្រាប់នៅពេលស្រោច និងនៅពេលភ្លៀងធ្លាក់។ជាមួយគ្នានោះវាអាចរក្សាសំណើមបានយូរទៀតផង ជាការប្រសើរ គឺត្រូវយកផេះ និងកំបោរមករោយជុំវិញរងដែលបានសាបរួច ដើម្បីការពារសត្វស្រមោចពាំយកគ្រាប់សាលាដ៏ចេញពីរង។
ការលើករងស្ទូងភ្ជួររាស់ដីឲ្យបានយ៉ាងតិចពីរសារក្នុងជំម្រៅពី១៥សន្ទីម៉ែត្រ ទៅ ២០សន្ទីម៉ែត្រ រួចហើយធ្វើការរាស់បំបែកដី រួចហាលដីរយះពេលពី៧ ទៅ ១០ថ្ងៃមុននឹងយកកូនទៅស្ទូង។

ការដាំ ឬ ស្ទូង

ក្រោយសាបកូនបាន ១៥-២០ថ្ងៃគេអាចយកកូនសាលាដ៏ទៅស្ទូងបាន ដោយមានខ្សែបន្ទាត់ទាញឲ្យត្រង់និងធ្វើគំម្របការពារពន្លឺព្រះអាទិត្យចំនួន ២-៣ថ្ងៃ។ចន្លោះពីគុម្ពមួយទៅគុម្ពមួយ ២០សង់សន្ទីម៉ែត្រ និង ចន្លោះពីជួរទៅជួរមួយទៀត ៣០សន្ទីម៉ែត្រ។ការដាំដុះដោយស្ទូងត្រូវកាប់កូនទៅក្នុងដីត្រឹមគល់ស្លឹកផ្នែកខាងក្រោម។


ការថែទាំ
បន្ទាប់ពីដាំរួចត្រូវយកចំបើង ឬស្លឹកដូង-ត្នោតមកគ្របការពារកូនសាលាដ៏ពីការត្រូវកំម្ដៅថ្ងៃ ដើម្បីកុំឲ្យកូនសាលាដ៏ស្លោក។ការគ្របនេះត្រូវធ្វើជារៀងរាល់ថ្ងៃរហូតដល់កូនសាលាដ៏ចាក់ឬសថ្មីនិងមាំទាំល្អ។ដាក់ជីកំប៉ុស្ដិ៍ទឹកតាមក្រោយពីដាំរួច ១៥ ទៅ២០ថ្ងៃ។
ត្រូវជ្រំពួនគល់ឲ្យបានញឹកញាប់ដោយមិនត្រូវធ្វើឲ្យដាច់ឬសរបស់វាទេ ពីរព្រោះវាអាចធ្វើឲ្យកូនអន់ត្រូវឧស្សាហ៏ដកស្មៅ នៅក្នុងរងបន្លែរបស់យើងដោយមិនធ្វើឲ្យប៉ះពាល់ដល់កូនដំណាំឡើយ
_ស្រោចទឹកនៅពេលព្រឹកនិងពេលល្ងាចចៀសវាងស្រោចនៅពេលថ្ងៃត្រង់ដែលបណ្ដាលឲ្យខ្លោចស្លឹក។
ការប្រមូលផល
ការប្រមូលផលគួរធ្វើឡើងនៅពេលព្រឹក និងល្ងាច(ពេលថ្ងៃលិច)។ យើងពុំគួរប្រមូលផលសាលាដ៏ក្រោយពេលភ្លៀងរួច ឬពេលសាលាដ៏មានសំណើមច្រើនទេ។


ក្នុងការទុកដាក់សាលាដ៏មានការលំបាកណាស់ គេអាចរក្សាទុកវាបានពី ២ ទៅ ៣ថ្ងៃ(ទុកដាក់ធម្មតា) តែគេក៏អាចទុកដាក់វាបាន ២សប្ដាហ៏ផងដែរដោយវេចខ្ចប់ក្នុងស្បោងប្លាស្ទិចរួចយកទៅទុកដាក់ក្នុងទូរទឹកកកក្នុងកម្រិត ៦.៥អង្សាសេ និងសំណើម ៩៦%៕