ភ្នំពេញ​៖ ក្រុមហ៊ុន METFONE និង ក្រុមហ៊ុន TIGER CAPITAL DEVELOPMENT CO., LTD បានធ្វើ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​ភាពជា​ដៃគូ​លើ​ការផ្គត់ផ្គង់​សេវា​ INTERNET TELEVISION​កាលពី​ព្រឹក​ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ​ ២០១៩​នៅ​អគារ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន METFONE ។​

ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​ភាពជា​ដៃគូ​ដោយ​មើលឃើញ​ពី​តម្រូវការ​នៃ​ភាពចាំបាច់​របស់​អតិថិជន​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ទៅលើ​កម្មវិធី​កំសាន្ត​នានា​ ក្រុមហ៊ុន METFONE និង ក្រុមហ៊ុន TIGER CAPITAL DEVELOPMENT CO., LTD បាន​ចាប់ ជា​ដៃគូ​សហការ​​​លើ​ការផ្គត់ផ្គង់​សេវា INTERNET TELEVISIONសម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។​

ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​នេះ ​អតិថិជន​អ៊ីនធឺណិត​របស់​មិត្ត​ហ្វូ​ន​ទាំងអស់​នឹង​រីករាយ​ជាមួយ​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖

•ប្រើប្រាស់​សេវា​អ៊ិន​ធឺ​ណេ​ត​និង​ទូរទស្សន៍​តាម​ខ្សែកាប​អុ​ប​ទិ​ក​តែមួយ -បណ្តាញ​ខ្សែ​តែមួយ​ពី​អ្នកផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត

​• មើល​ទូរទស្សន៍​ដែលមាន​គុណភាព​ខ្ពស់​ជាមួយនឹង​ប៉ុស្តិ៍​ផ្សេងៗ​ជាច្រើន

​• សន្សំសំចៃ​ថវិកា​

• មិនចាំបាច់​ចងចាំ​លេខ​ទូរស័ព្ទ​ជំនួយ​បន្ថែម – Hotline ជំនួយ​មានតែ​១ ប៉ុណ្ណោះ

​• ទូទាត់​ប្រាក់​ជាមួយ​អ្នកទទួល​ប្រាក់​តែ​១​។​

តាមរយៈ​ភាពជា​ដៃគូ​នេះ​អតិថិជន​នឹង​ទទួលបាន​នូវ​ការ​ទស្សនា​ប៉ុស្តិ៍​ទូរទស្សន៍​ច្រើន​ជាង​ ១៥០ ប៉ុស្តិ៍​, ខ្សែភាពយន្ត​ថ្មីៗ ល្បីៗ​រាប់ពាន់​រឿង ទទួលបាន​ការផ្តល់ជូន APPសម្រាប់​ទស្សនា​ទូរទស្សន៍ និង​កម្មវិធី​កំសាន្ត​នៅលើ​ទូរស័ព្ទដៃ​គ្រប់ពេលវេលាគ្រប់​ទីកន្លែង។​

នៅក្នុង​ឱ​កាស​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​សេវា INTERNET TELEVISION អតិថិជន​ចំនួន ៣០០០ នាក់​ដំបូង ចុះឈ្មោះ​ប្រើប្រាស់​សេវា INTERNET TELEVISIONនឹង​ទទួល​បាន​កម្មវិធី​ពិសេស​ដែល​មិន​ធ្លាប់មាន​ពីមុនមក ចុះឈ្មោះ​ថ្ងៃនេះ បង់​មុន​ ៥​ខែ ថែម​ជូន ៧​ខែ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​ ថែម​ជូន​ការ​ដំឡើង​ជូន​មួយ​កំប្លេ​ដោយ​ឥតគិតថ្លៃ ។​

METFONE គឺជា​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​លេខ 1នៅ​កម្ពុជា​ដែល​បានផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ទូទាំង​ប្រ​ទេស​រួមមាន​: ទូរស័ព្ទ​ចល័ត​, ទូរស័ព្ទ​អចល័ត​ឥត​ខ្សែ​, ទូរស័ព្ទ​អចល័ត​មាន​ខ្សែ​, ePayment (eMoney) ហើយក៏​កំពុង​នាំមុខ​នៃ​សេវាកម្ម អ៊ិន​ធឺ​ណិ​ត ខ្សែ​កា​ប្លិ៍ អុ​ប​ទិ​ក FTTH, LeaseLine ។​

METFONE មាន​មោទនភាព​ក្នុង​ការបម្រើ​សេវាកម្ម​ទៅដល់​អតិថិជន​ជាង 8លាន​នាក់​ជា​រៀងរាល់ថ្ងៃ​។ ចាប់តាំងពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន METFONE បាន​វិនិយោគទុន​ទឹកប្រាក់​ចំនួន​រាប់រយ​លាន​ដុល្លារ​ដើម្បី​បង្កើត​បណ្តាញ​ប្រតិបត្តិ​ករ​លំដាប់​ពិភពលោក​មួយ​ដែល​អាច​ជឿទុកចិត្ត​បាន​ ដែលមាន​ស្ថានីយ៍​ផ្សាយ​សេវា​ចំនួន ១០.០០០ អង់​តែ​ន បណ្តាញ​ខ្សែកាប​អុ​ប​ទិ​កជាង​ ២៣,០០០ គីឡូម៉ែត្រ ទៅដល់ ១០០%​នៃ​គ្រប់​តំបន់​ភូមិ ឃុំ ស្រុក និង​ខេត្ត​ក្រុង​ និង​ប្រព័ន្ធ​បណ្តាញ​សេវា​គ្របដណ្តប់​រហូតដល់ ៩៩% នៃ​ចំនួន​ប្រជាជន​។​មិត្ត​ហ្វូ​ន​គឺជា​ក្រុមហ៊ុន​ដែលមាន​សេវា​គ្របដណ្តប់​ធំ​ទូលាយ​បំផុត​ និង​ជា​បណ្តាញ​ដែល​មានគុណ​ភាពល្អ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា៕