​ភ្នំពេញ៖ជាមួយនឹងការរង់ចាំក្នុងរយៈពេល២ឆ្នាំ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់&វាយនភ័ណ្ឌកម្ពុជាអន្តរជាតិ ២០១៩ បានត្រលប់មកវិញហើយក្នុងខែសីហា ២២¬-២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។


ព្រឹត្តការណ៍ពិព័រណ៍ដែលកើតឡើងរយៈពេល២ឆ្នាំម្តងនេះ មានការរំពឹងទុកថានឹងទទួលបានអ្នកចូលរួម២០០នាក់ដែលមកពីបណ្តាប្រទេសនិងតំបន់,មាន២៨០ស្តង់,និងមានចំនួនកើនរបស់អ្នកចូលរួមរហូតដល់៤០ភាគរយបើធៀបនិងឆ្នាំចាស់។
ព្រឹត្តការណ៍ពិព័រណ៍ដ៏ធំនេះត្រួវបានរៀបចំឡើងដោយក្រុមហ៊ុន Yorker Trande & Marketing Service Co.,Ltd, និងសហការរៀបចំដោយក្រសួងឧស្សាហកម្មនិងសិប្បកម្ម, សភាពាណិជ្ជកម្មកម្ពុជា (CCC), និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC), និងគ្រាំទ្រដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម (TPD) ។


ព្រឹត្តការណ៍ពិព័រណ៍នេះគឺជាវេទិកាពាណិជ្ជកម្មតែមួយគត់សម្រាប់វិស័យឧស្សាហកម្ម
ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និង ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ &វាយនភ័ណ្ឌកម្ពុជា អន្តរជាតិគឺជាពិព័រណ៍ដ៏មានសក្តានុពលគ្របដណ្តប់លើវិស័យឧស្សាហកម្មជាច្រើនដូចជា ជ័រប្លាស្ទិច, កៅស៊ូ, ការបោះពុម្ព,ការវេចខ្ជប់, ការកែចៃម្ហូបអាហារ, គ្រឿងចក្រកសិកម្ម,ឧបករណ៍ និងគ្រឿងបន្លាស់អេឡិចត្រូនិច,គ្រឿងបន្លាស់រថយន្ត, វិស្វកម្មថាមពលអគ្គិសនី និងសម្លៀកបំពាក់ &វាយនភ័ណ្ឌ។ វាជាការទទួលបានភាពជោគជ័យក្នុងការរួមបញ្ចូនវិស័យសំខាន់ៗនេះ។ អ្នកចូលរួមទស្សនក៏អាចមានភាពងាយស្រួល ក្នុងការស្វែងរកជាមួយអ្នកផ្គត់ផ្គង់ក្នុងវេទិកាមួយនេះ នៅផលិតផលដែលអ្នកទស្សនចង់បានទៅតាមតម្រូវការក្នុង វិស័យនីមួយៗ។

វេទិកាដ៏ល្អបំផុតក្នុងការឆ្ពោះទៅកាន់ទីផ្សារសក្តានុពលក្នុងចំណាមអាស៊ានបើយាងទៅតាមរបាយការណ៍សង្ខេបរបស់អាស៊ាន, ប្រទេសកម្ពុជាគឺជាទិសដៅវិនិយោគដ៏ទាក់ទាញមួយ សម្រាប់ក្រុមហ៊ុនដែលចង់ពង្រើកទីផ្សាររបស់ខ្លួនក្នុងតំបន់អាស៊ាន។ ក្រៅពីកំណើនសេដ្ធកិច្ចមានកើនឡើង ៧ភាគរយជារៀងរាល់ឆ្នាំ, ច្បាប់វិនិយោគទុនសេរី និងទីតាំងយុទ្ធសាស្រ្តសម្រាប់រោងចក្រក៏ជាកត្តាសំខាន់ ផងដែរ។ ប្រទេសកម្ពុជានិងក្លាយជាប្រទេសដែលមានជម្រើសល្អសម្រាប់ការវិនិយោគក្នុងតំបន់អាស៊ាន,លើសពីនេះទៅទៀត ក្រុមហ៊ុនរោងចក្រនិងផ្លាស់ពីប្រទេសផ្សេងៗមកប្រទេសកម្ពុជា។
ក្រុមហ៊ុនអន្តរជាតិជាច្រើនកំពុងតែចាប់យកទីផ្សារដ៏រីកចម្រើនមួយនេះ ក្នុងនោះពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់&វាយនភ័ណ្ឌកម្ពុជាអន្តរជាតិគឺជាមធ្យោយបាយល្អបំផុតក្នុង ការចូលរួមចាប់ចំណែកទីផ្សារក្នុងប្រទេសកម្ពុជា។ វាក៏ជាការប្រមូលផ្តុំនៅអ្នកទិញដែលមានគុណភាពខ្ពស់មិនត្រឹមតែ នៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីបណ្តាប្រទេសផ្សេងៗផងដែរ។ យោងទៅតាមព័ត៌មានពិព័រណ៍ពីឆ្នាំមុន “ យើងទទួលបានការសាកសួរជាច្រើនចំពោះពិព័រណ៍ក្នុងឆ្នាំមុន មានអ្នកទិញជាច្រើននៅតែបន្តមានការរំពឹង ខ្ពស់លើពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់&វាយនភ័ណ្ឌកម្ពុជាអន្តរជាតិយើង។


ជំហានដ៏រឹងមាំសម្រាប់ភាពជោគជ័យ ក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់&វាយនភ័ណ្ឌកម្ពុជាអន្តរជាតិនិងនាំមកនូវម៉ាស៊ីន និងបច្ចេកវិទ្យាចុងក្រាយបំផុត, លើសពីនេះទៅទៀតនិងមានការបង្កើតទំនាក់ទំនងប្រកប ដោយប្រសិទ្ធភាពជូនអ្នកចូលរួមទស្សនដើម្បីជួបផ្ទាល់និងម្ចាស់រោងចក្រក្នុងការចាប់ដៃគូពាណិជ្ជកម្មនាពេលអនាគត។ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់&វាយនភ័ណ្ឌកម្ពុជាអន្តរជាតិជាមធ្យោបាយដ៏រឹងមាំសម្រាប់ភាពជោគជ័យក្នុងប្រទេសកម្ពុជា។
លេខទំនាក់ទំនងក្នុងស្រុក ៖ Ms. Lim Sothea +855-10-792242 tget.sothea@gmail.com
លេខទំនាក់ទំនងក្រៅស្រុក៖ Mr. Akai Lin +886-2-26596000 ext. 176 akai@chanchao.com.tw