ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ កម្លាំង​នគ​បាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​ទីប្រឹក្សា​ក្រសួង​មហា​ផ្ទែ​ម្នាក់ និង​អ្នកកាសែត​៤​នាក់ ដែល​ពាក់ព័ន្ធ​ករណី​លេងល្បែង​បញ្ជា​ល់​មាន់ និង​អាប៉ោង ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ជនសង្ស័យ​ទាំង​៩​នាក់ រួម​មាន​ទី ១ ៖ ឈ្មោះ ទិ​ត វិចិត្រ អាយុ​៣៨​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​៤៦៩ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​។
ទី​២ ៖ ឈ្មោះ ឡុ​ង តា​រ៉ា អាយុ​៣៧​ឆ្នាំ ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ មុខរបរ​ជាង​កញ្ចក់ ។
ទី​៣ ៖ ឈ្មោះ គឹ​ម ង៉ែត​សុពល អាយុ​៦២​ឆ្នាំ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ មុខរបរ​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ។
ទី​៤ ៖ ឈ្មោះ ហូ ផល អាយុ​៤៥​ឆ្នាំ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ។
ទី​៥ ៖ ជនសង្ស័យ​ឈ្មោះ សឿ​ន សុង អាយុ​៤៨​ឆ្នាំ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​រត់​ម៉ូតូ​កង់​បី​។ ទី​៦ ៖ ឈ្មោះ មោក យ៉េន អាយុ​៣៦​ឆ្នាំ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​អ្នកកាសែត ពិភព​ថ្មី​ព័ត៌មាន​។
ទី​៧ ៖ ឈ្មោះ ឈួ​ន រ៉ា​ឈូ អាយុ​៥៣​ឆ្នាំ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​អ្នកកាសែត វី​រៈ​សែន​ជ័យ​។
ទី​៨ ៖ ឈ្មោះ គ្រង រ​ដ្ឋា អាយុ​៤៨​ឆ្នាំ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​អ្នកកាសែត សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ស្នេហា​ជាតិ ។
និង​ទី​៩ ៖ ឈ្មោះ គឹ​ម សា​វិត អាយុ​២៩​ឆ្នាំ ទីលំនៅ​ឃុំ​សា​ម៉​ល​ជ្រុំ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង មុខរបរ​អ្នកកាសែត​អំណាច​ខ្មែរ ។

សូម​រម្លឹក​ថា ទីតាំង​បើក​ល្បែង​ជល់​មាន់ និង​បាញ់អាប៉ោង​ធំ​មួយ​កន្លែង នៅ​ចំណុច​ដី​ឡូ​តិ៍​ព្រៃ​ស្មៅ (​ទុក​ចោល​) ផ្លូវលំ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវ​កម្លាំង​នគរបាល​ឆ្មក់​ចូល​បង្ក្រាប​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ដោយ​ឃាត់​ខ្លូ​ន​បាន​ជន​ពាក់ព័ន្ធ​សរុប​៩​នាក់ ។ វត្ថុ​តាង​ដែល​សមត្ថកិច្ច​ជំនាញ​ដកហូត​បាន សត្វ​មាន់​ឈ្មោល (​មាន់​ជល់​) ចំនួន​០៣​ក្បាល​, ចាន​សម្រាប់​លេង​អាប៉ោង​ចំនួន​០១, កំរាល​សម្រាប់​ចាក់​អាប៉ោង ចំនួន​០១​ផ្ទាំង​, ជញ្ជីង​ថ្លឹង​ចំនួន​០១, កៅអី​ជ័រ​ចំនួន​០៩, នាមប័ណ្ណ​មួយ​ចំនួន​, ខ្នាយ​ដែក​ចំនួន​០២​ដើម​, ទូរស័ព្ទ​ដៃ​ចាស់​ចំនួន​១១​គ្រឿង​, លុយ​ខ្មែរ​ចំនួន​៨៧០,០០០​រៀល និង ម៉ូតូ​ចំនួន​០៤​គ្រឿង ៕