ខេត្តកំពត ៖ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រាចបាន ឃាត់ខ្លួនបុរសម្នាក់ ជាប់ចោទពីបទប៉ងរំលោភសេពសន្ថវៈ កាលពីថ្ងៃទី២៩ ខែខែមិថុនា ឆ្នំា២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហង្ស មុន្នីឧត្តម ហៅដា អាយុ២៥ឆ្នាំ រស់នៅឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ។ ចំណែកនារីរងគ្រោះ អាយុ១៦ឆ្នាំ ។


ក្នុងពាក្យបណ្តឹងរបស់ក្មេងស្រីជាជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈនាងងើបពីដំណេក ហើយដើរចូលបន្ទប់ទឹកក្នុងផ្ទះរបស់នាង ស្រាប់តែជនសង្ស័យឈ្មោះ មុន្នីឧត្តម ហៅដា បានចូលតាមក្រោយ ហើយចាប់នាងផ្តួលប៉ងរំលោភសេពសន្ថវៈតែម្តង។ ភ្លាមៗនោះ នាងបានរើបម្រះនិងស្រែឲ្យគេជួយ ក៍មានអ្នកជិតខាងភ្ញាក់ផ្អើលនាំគ្នាមកជួយ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានទៅដល់ និងបានឃាត់ខ្លួនជនសង្ស័យភ្លាមៗដែរ ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត តាមនីតិវិធី៕