ខេត្តកំពង់ចាម ៖ បុរសម្នាក់បានទៅលេងផ្ទះឪពុកបង្កើត ហើយមិនដឹងកើតអ្វីស្រាប់តែយកខ្សែអង្រឹងយកមកធ្វើអត្តឃាតបញ្ចាប់ជីវិតខ្លួនឯង។ករណីចងករនេះ បានកើតឡើងនៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ។
ជនរងគ្រោះឈ្មោះកក លីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដូនដុំ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចងករសម្លាប់ខ្លួន នឹងខ្សែអង្រឹងពណ៌ស្លែជាប់សំយាបផ្ទះឈ្មោះម៉េត សុភា ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខណ:ពេលមកលេងផ្ទះឪពុកបង្កើត ទើបក្រុមគ្រួសាររាយការណ៏អន្តរាគមន៏ពីសមត្ថកិច្ចតែម្ដង។


ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចនិងក្រុមកម្លាំងជំនាញចុះដល់ទីតាំងធ្វើការពិនិត្យសាកសពឃើញថាផ្នែកកក្រោមចង្កាមានស្នាមជាំទ្រុតរាងអក្សរU(ទ្រុតដោយសារចងកដោយខ្សែអង្រឹង)ចំណែកកន្លែងផ្សេងៗទៀតពុំឃើញមានស្លាកស្នាមអ្វីទាំងអស់។
សមត្ថកិច្ចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កប្រាកដមែន បន្ទាប់មកបានធ្វើកំណត់ហេតុ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕