ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចេះបង្រ្កាបករណីចែកចាយរូបភាពអាសអាភាសតាមប្រព័ន្ធអ៊ីនធើណេតមួយករណី ឃាត់ខ្លួនជនសង្ស័យជាជនជាតិចំនួន៦នាក់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចផ្ទះវីឡាជួលមួយកន្លែង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។


សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់នោះ គឺ៖
១- ឈ្មោះ WU SONG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
២- ឈ្មោះ LI CHAO ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
៣- ឈ្មោះ LI HANG ភេទប្រុស កើតថ្ងៃទី ០២-០៣-១៩៩៣ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
៤- ឈ្មោះ LI SHAOJIE ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
៥- ឈ្មោះ GONG LEI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
៦- ឈ្មោះ LI LONGJIE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។


វត្ថុតាងដកហូត រួមមាន៖កុំព្យូទ័រយួរដៃ ០៥គ្រឿង , ទូរស័ព្ទដៃ ៣០គ្រឿង និងសម្ភារ:វត្ថុតាងមួយចំនួនទៀត។
ជនសង្ស័យទាំង០៦នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់៕