តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះ បុរសចំណាស់ជនជាតិតៃវ៉ាន់ម្នាក់ ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារយៈពេល ២០ ខែ ព្រមទាំងពិន័យជាប្រាក់ចំនួន ៥១៩០ ដុល្លារ បន្ទាប់ពីបានរកឃើញថា គាត់បានយកលាមក និងទឹកនោមរបស់គាត់ ទៅដាក់ក្នុងអាងស្តុកទឹកស្អាតរបស់អគារជួលមួយកន្លែង ដើម្បីឲ្យអ្នករស់នៅទីនោះប្រើប្រាស់ ហើយហេតុផលដែលគាត់ធ្វើអំពើថោកទាបដូច្នេះព្រោះជាការសងសឹក ។

បុរសចំណាស់ខាងលើ ពុំត្រូវបានបង្ហាញឈ្មោះឡើយ មានអាយុ ៦៩ឆ្នាំ ជាអ្នករស់នៅក្នុងអគារជួលកើតហេតុស្ថិតនៅទីក្រុងថៃចុង កោះតៃវ៉ាន់ ។ 

តាមការរៀបរាប់របស់បុរសរូបនេះបានឲ្យដឹងថា កន្លងមកគាត់បានលួចជួលបន្ទប់របស់គាត់តទៅឲ្យបុគ្គលិកក្រុមហ៊ុនទូរស័ព្ទមួយក្នុងតម្លៃខ្ពស់ ដោយពុំបានសុំការអនុញ្ញាត្តពីសំណាក់ម្ចាស់អគារទេ តែក្រោយមកអ្នកជិតខាងក៏បានយករឿងនេះទៅប្រាប់បុគ្គលិកទូរស័ព្ទទាំងនោះ រហូតដល់គេឈប់ជួល ទើបធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំង និងមានគំនិតប្រើវិធីស្មោកគ្រោកបែបនេះដើម្បីសងសឹកតែម្ដង ។ 

ប្រភពពីសាក្សីដែលជាអ្នករស់នៅក្នុងអគារកើតហេតុបានឲ្យដឹងដែរថា គ្មាននរណាម្នាក់ដឹងពីល្បិចសងសឹករបស់បុរសចំណាស់ម្នាក់នេះទេ តែគ្រាន់តែសង្ស័យថា ទឹករបស់ពួកខ្លួនប្រើប្រាស់មានបញ្ហាព្រោះវាមានក្លិនស្អុយ ហើយមានអ្នកខ្លះធ្លាក់ខ្លួនឈឺមិនដឹងមូលហេតុ ទើបស្នើឲ្យម្ចាស់អគារឆែកកាមេរ៉ាសុវត្ថិភាពរកឃើញថា តាមពិតបុរសចំណាស់បានយកលាមក និងទឹកនោមរបស់ខ្លួន ទៅដាក់ក្នុងអាងស្តុកទឹកស្អាតរាល់ថ្ងៃ ដូច្នេះម្នាក់ៗមានការខ្ពឺមរអើមយ៉ាងខ្លាំងព្រោះតែពួកគេជាអ្នកប្រើប្រាស់ទឹកនោះជាប្រចាំ ។ 

យ៉ាងណាមិញ ក្រោយពេលប្រមូលបានវត្ថុតាងពីកាមេរ៉ាសុវត្ថិភាព បុរសចំណាស់ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសទៅតាមកំហុសរបស់ខ្លួនដែលបានប្រព្រឹត្ត ៕

សហការី KBN

ប្រភព៖ hilight.kapook