ថៃ៖ បុរសថៃម្នាក់ព្រោះតែស្រវឹងស្រាខ្លាំង ក្ដៅពេញខ្លួន ក៏បានចៅទៅដេកត្រាំទឹក ធ្វើឲ្យមនុស្សម្នារជាច្រើនភ័យខ្លាចព្រោះស្មានថាជាសាកសពអណ្ដែតទឹក រហូតបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកមើលដល់កន្លែងកើតហេតុ ទើបដឹងថា ជាមនុស្សរស់ដេកត្រាំទឹកទេ ទើបមានការហួសចិត្តគ្រប់ៗគ្នា ។ 

ហេតុការណ៍ខាងលើបានកើតឡើងនៅក្រុងឆៃណាត ទីរួមខេត្តឆៃណាត ប្រទេសថៃ ។ 

បុរសដែលធ្វើឲ្យមនុស្សម្នារជាច្រើនភ្ញាក់ផ្អើលខាងលើនេះ មានឈ្មោះ អំណាច ហ្វាងាម អាយុ ៣០ឆ្នាំ បានរៀបរាប់ថា ខ្លួនបានផឹកស្រាកាលពីពេលយប់រហូតដល់ស្រវឹងយ៉ាងខ្លាំង ហើយណាមួយពេលធ្វើដំណើរមកផ្ទះតាមផ្លូវដ៏ឆ្ងាយផងនោះ ក៏នឹកថាចង់សម្រាក តែចៃដន្យអីនៅតាមផ្លូវឃើញមានស្ទឹងមួយ ហើយស្របពេលក្នុងខ្លួនឡើងកម្ដៅដូចភ្លើង ទើបសម្រេចចិត្តចុះទៅត្រាំតែម្ដង ។ 

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋបានឲ្យដឹងថា ខណៈដែលពួកគាត់ភ្ញាក់ពីដំណេកស្រាប់តែបានឃើញបុរសម្នាក់ដេកត្រាំក្នុងទឹក ទើបធ្វើឲ្យមានការផ្អើលឆោឡោថា ជាសាកសពអណ្ដែតទឹក ទើបរាយការណ៍ទៅអជ្ញាធរ សុំជំនួញពីក្រុមសមត្ថកិច្ចដើម្បីមកអន្តរាគមន៍ តែចុងក្រោយទើបដឹងថា តាមពិតជាមនុស្សរស់ទេ ទើបនាំគ្នានឹងហួសចិត្តយ៉ាងខ្លាំង ៕

សហការី KBN

ប្រភព៖hilight.kapook