ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋសភាព បានបើកអង្គប្រជុំលើកទី៣ នីតិកាលទី៤ សេចក្តីព្រាងច្បាប់នេះនឹងជំរុញដល់ដំណើរការគ្រប់គ្រងធ្វើអាជីវកម្មប្រេងកាតជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលដ៏ខ្លីខាងមុខនេះ ដើម្បីគ្រប់គ្រងវិស័យប្រេងកាតត្រូវផ្អែកគោលការណ៍តម្លាភាព គណនេយ្យភាព សមធម៌ក្នុងវឌ្ឍនភាពសង្គម និងសុខុមាលភាពសាធារណៈ សន្តិសុខ និងសុវត្ថិភាព និងការទទួលខុសត្រូវលើបរិស្ថាន ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៩ជំពូក និង៧២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន១០៨ សំឡេងនៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ កន្លងមក។


លោកម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងអ្នកនាំពាក្យបានឲ្យដឹងថា ដើម្បីអនុវត្តគោលការណ៍នេះឱ្យមានប្រសិទ្ធភាពការគ្រប់គ្រងវិស័យប្រេងកាត ត្រូវធានាឱ្យបាននូវផលប្រយោជន៍ជាតិជាអតិបរមា ឧត្តមានុវត្តក្នុងសកម្មភាពផ្នែកអាប់ស្ទ្រីម និងដោនស្ទ្រីម ,ការផ្គត់ផ្គង់ផលិតផលប្រេងកាត ប្រកបដោយគុណភាព បរិមាណ និងថ្លៃដែលរួមចំណែកពង្រឹងសន្តិសុខថាមពលជាតិ , ការទទួលខុសត្រូវខ្ពស់ផ្នែកបរិស្ថាន កាត់បន្ថយការបំពុលបរិស្ថាន និងការស្តារបរិស្ថានឡើងវិញ , សក្តិសិទ្ធភាពនៃការត្រួតពិនិត្យលើការអនុវត្តវិធានការគ្រប់គ្រងលើសុវត្ថិភាព និងលក្ខខណ្ឌសុខភាពការងារ ការកសាងជំរុញ និងលើកតម្កើងសមត្ថភាពជាតិទាំងផ្នែកបច្ចេកទេស និងធុរកិច្ចក្នុង វិស័យប្រេងកាត , ការបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ និងសេវាកម្មក្នុងស្រុកការបង្កើនចំណូលថវិកាជាតិ រួមចំណែកក្នុងការជំរុញពិពិធកម្ម ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ជាតិ និងការបង្កើតផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន និងការលើកកម្ពស់កម្រិតជីវភាពរបស់ ប្រជាពលរដ្ឋនៅក្នុងតំបន់ប្រតិបត្តិការប្រេងកាត ។


លោកបន្ថែមថា សេចក្តីព្រាងច្បាប់ប្រេងកាតនេះក៏ជាឧបករណ៍កតិយុត្តិ ក្នុងការគ្រប់គ្រងធនធាន និងការអភិវឌ្ឍន៍ប្រេងកាតឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេត្យភាពទាក់ទាញដល់អ្នកវិនិយោគ និងចូលរួមការរីកចម្រើនអភិវឌ្ឍន៍ប្រទេសទាំងបរិស្ថាន និងផលប្រយោជន៍ប្រទេសជាតិដ៏យូរអង្វែង ស្របពេលដែលការុករកធនធានប្រេងកាតទាំងដែនគោកផែនសមុទ្រកំពុងដំណើរទៅមុន គឺនៅឆ្នាំ២០២០ កម្ពុជានឹងមានផលិតផលប្រេងកាតប្រើប្រាស់ ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះក៏នឹងធានាឲ្យមានការប្រើប្រាស់ចំណូលដល់ជាតិឲ្យមានរីកច្រើនផងដែរ និងដើម្បីឲ្យច្បាប់មានប្រសិទ្ធភាព តម្លាភាព ក្រសួងនឹងចេញអនុក្រឹត្យរហូតដល់ចំនួន១៨ អនុក្រឹត្យ ហើយអនុក្រឹត្យធំមានចំនួន២ គឺអនុក្រឹត្យដោនស្ទ្រីម និងអាប់ស្ទ្រីម៕