ភ្នំពេញ៖ កាលពីថ្មីៗនេះ មានវីដេអូឃ្លីប១ ត្រូវបានគេយកទៅបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយស្ត្រីម្នាក់ជាប្រពន្ធដើមបានស្ទាក់ពីមុខម៉ូតូនារីវ័យក្មេងម្នាក់ ដោយចោទប្រកាន់នារីនោះ មកដណ្តើមប្តីរបស់ខ្លួន ប៉ុន្តែអ្វីដែលហួសចិត្តនោះ នារីវ័យក្មេងមិនត្រឹមតែមិនខ្លាចស្រ្តីប្រពន្ធដើមទេ ថែមទាំងឆ្លើយយ៉ាងហំហែងថា ប្តីបងឯងដូចប្តីខ្ញុំដែរ។


តាមរយៈវីដេអូឃ្លីប មានរយៈពេល២ និង៣៥វិនាទី ដែលត្រូវស្រ្តីជាប្រពន្ធដើម បានថត ហើយយកមកបង្ហោះនៅលើហ្វេសប៊ុក បង្ហាញថា នារីជាប្រពន្ធដើមបានស្ទាក់នៅពីមុខម៉ូតូនារីវ័យក្មេងជាស្រ្តីកំណាន់របស់ប្តីនៅកណ្តាលផ្លូវ ដើម្បីសួរនាំរឿងយកប្តីនាង តែនារីវ័យក្មេងនោះហាក់គ្មានខ្វល់អ្វីទាំងអស់ ថែមទាំងបោះពាក្យទៅកាន់នារីជាប្រពន្ធដើមថា «ប្តីបងឯងដូចប្តីខ្ញុំដែរ» តែយ៉ាងណា ជម្លោះរវាងនារីទាំង២ ត្រឹមតែប្រើពាក្យសម្តីឌឺដងគ្នាប៉ុណ្ណោះ មិនឈានដល់ប្រើអំពើហិង្សាឡើយ។
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖