ភ្នំពេញ៖ ស្រាបៀរ សិង្ហ បាន​ប្រគល់រង្វាន់ដ៏អស្ចារ្យជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មី ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃអាពាហ៍ពិពាហ៍ឆ្នាំ​ 2019 នេះគឺ រង្វាន់​ខុនដូដ៏ថ្មីស្រឡាងចំនួន 01 unit 

 នៅក្នុងកម្មវិធីរាត្រី កម្សាន្ត នៅស្ថានីយ​ទូរទស្សន៍​ CTN កាលពីថ្ងៃទី 15ខែមិថុនាឆ្នាំ២០១៩កន្លងទៅនេះ។ 

ដោយយោងតាម ​ លោក ផល្លី​ ផល្លា អ្នកស្រី ហួត លាងគីម នៅភូមិព្រែកក្របៅ២ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល​​។

ដែលឈ្នះរង្វាន់ខុនដូពីស្រាបៀរសិង្ហបានឲ្យដឹងថា “យើងទាំងពីរនាក់រំភើបរីករាយមែនទែន ហើយមិននឹកស្មានមានសំណាងឈ្នះនោះទេ។ នេះជាចំណងដៃដ៏អស្ចារ្យសម្រាប់ពួកយើងទាំងពីរ វាពិតជាអស្ចារ្យមែនទែន”។ ហើយក៏សូមអរគុណដល់ក្រុមហ៊ុន ស្រាបៀរ សិង្ហ ដែលបានបង្កើតនូវកម្មវិធីអាពាហ៍ពិពាហ៍នេះ និងជូនពរឲ្យ ក្រុមហ៊ុនមានអតិថិជនគាំទ្រកាន់តែច្រើន ជាពិសេសសម្រាប់ការជាវក្នុងកម្មវិធីអាពាហ៍ពិពាហ៍”។ 

លោក Alvin Gun ដែលជានាយកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុនស្រាបៀរសិង្ហបានថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់នា​ពេល​កន្លង​មកនេះថា  “ដើម្បី​ជាការតបស្នង​ដល់​អតិថិជន​របស់​ខ្លួន​ដែល​បាន​ជ្រើសរើសយក​ស្រា​បៀរ សិង្ហ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ ជារៀងរាល់ឆ្នាំស្រាបៀរសិង្ហ តែងតែមានកម្មវិធី​​ផ្តល់​ចំណងដៃអាពាហ៍ពិពាហ៍ជូនដល់​ម្ចាស់​មង្គលការជានិច្ច និងមាន ការផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនទៀតផងដែរ​”។

នេះជាការចាប់រង្វាន់ផ្តល់សំណាងជូនអតិថិជនដែលជាវស្រាបៀរសិង្ហសម្រាប់កម្មវិធីអាពាហ៍ ពិពាហ៍ក្នុង 2019 នេះ។

ស្រាបៀរសិង្ហ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឬកម្មវិធី ផ្សេងៗ។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ សិង្ហ សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបានចំណងដៃអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ សិង្ហ ៕