ហ្វេសប៊ុក៖ នារីសតិមិនប្រក្រតីម្នាក់ ខណៈដែលកំពុងចុះបេះផ្កាឈូកថ្វាយព្រះ ដូចទម្លាប់សពមួយដង ស្រាប់តែលង់ទឹក នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ «បង អាត់ ខ្មែរអង្គរ» ដែលបានបង្ហោះមុនេនះ ។

តាមគណនីហ្វេសប៊ុកខាងលើបានបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះ ហេង​ រតនា​ ហៅ​ចម្ពាម​ធំ ជាមនុស្សមានជំងឺឆ្កួតប្រចាំកាយ តែអ្វីដែលគួរឲ្យសរសើរនោះគឺនាងមានទម្លាប់បេះផ្កាឈូកថ្វាយព្រះ ទើបនៅថ្ងៃកើតហេតុ ខណៈដែលនាងចុះបេះផ្កាឈូកថ្វាយព្រះ ស្រាប់តែលង់ទឹកស្លាប់តែម្ដង ។

នេះជាសំណេររបស់ម្ចាស់គណនីហ្វេសប៊ុក «ហេង​ រតនា​ ហៅ​ចម្ពាម​ធំ» ៖

ពុក​ម៉ែ​ អ៊ុំ​ពូ​មីង​ បងប្អូន​ ពេល​នេះ​ ហេង​ រតនា​ ហៅ​ចម្ពាម​ធំ​ បាន​ស្លាប់​ហើយ​(លង់​ទឹក​)​ គាត់​អស់​កម្ម​ហើយ​ ។ 
​ជា​ទំលាប់​មុន​ថ្ងៃ​សីល​មួយ​ថ្ងៃ​ គឺ​គាត់​តែងតែ​ចុះ​កាច់​ឈូក​ ថ្វាយ​ព្រះ​ តែ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ផង​ដែរ​ឆ្គួត​ជ្រូក​។ សូម​វិញ្ញាណក្ខន្ធ​របស់​គាត់​ទៅ​កាន់​សុគតិភព​
” ៕

សហការី KBN