ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន១ល្វែងរួមទាំងទ្រព្យសម្បត្តិមួយចំនួនដូចជា ម៉ូតូចំនួន ៣គ្រឿង មាសពេជ្រ និងឯកសារមួយចំនួនធំ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងដោយសារឆ្លងចរន្ដអគ្គិសនីទុសេខ្សែភ្លើង។


ហេតុការណ៍អគ្គិភ័យនេះកើតឡើងស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។ ម្ចាស់ផ្ទះដែលអគ្គិសនីឆាបឆេះនោះបានឲដឹងថា ដំបូងឡើយ គេឃើញមានទុសេចរន្តអគ្គិសនី ពីក្នុងផ្ទះធ្វើអោយគាត់ ភ្ញាក់ដឹងខ្លួន ហើយបាននាំកូនចៅរត់ចេញមកខាងក្រៅ។បន្ទាប់មកក៏មានអណ្ដាតភ្លើង ឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្ដង ។


ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲដឹងថានៅភ្លាមៗនោះពួកគាត់បានរាយការណ៍ប្រាប់អាជ្ញាធរសមត្ថកិច្ច ឲ្យចេញរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍យ៉ាងសកម្ម ដោយសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ទើបរលត់ទៅវិញទាំងស្រុង សម្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲកើតឡើងអគ្គិភ័យនេះគឺបណ្ដាលមកពីទុសេចរន្ដអគ្គិសនីតែយ៉ាងណាហេតុការណ៏នេះមិនបានបណ្ដាលឲនណារម្នាក់មានគ្រោះថ្នាក់ឡើយ គ្រាន់តែខូចខាតទ្រព្យសម្បត្តិ និងរបស់របរម្ចាស់ខាងលើអស់មួយចំនួន ៕