ភ្នំពេញ ៖ នៅ​ល្ងាចថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីការ​សម្រេច​ឃុំខ្លួន ​លោក​ឧកញ៉ា សុខ ប៊ុ​ន និង​មន្ដ្រី​អាជ្ញាធរ​សង្កាត់​កោះ​រ៉ុ​ង ចំនួន៥​រូប​ផ្សេង​ទៀត ។

ដីការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារនេះ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុ​ជ គឹ​ម​ឡុ​ង បាន​សម្រេច​ចោទប្រកាន់​លោក​ឧកញ៉ា សុខ ប៊ុ​ន និង​មន្ដ្រី​អាជ្ញាធរ​សង្កាត់​កោះ​រ៉ុ​ងចំនួន៥​នាក់​​ទៀត ពាក់ព័ន្ធ​ការ​រំលោភ​ដី​ខុសច្បាប់ នៅ​សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវ​បាន​ចោទប្រកាន់​នោះ​រួម​មាន​ ៖
ទី​១-ឈ្មោះ អ៊ូង និ​ត ប្រធាន​ក្រុមប្រឹក្សា ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ​។
ទី​២-ឈ្មោះ សេង ហួ​លាង ចៅសង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ​។
ទី​៣-ឈ្មោះ ហែម សា​ឡេះ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ​។
ទី​៤-ឈ្មោះ កែ សោម ចៅសង្កាត់​រង​ទី​២ ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ​។
ទី​៥-ឈ្មោះ កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ។
និង​ទី​៦-ឈ្មោះ សុខ ប៊ុ​ន អគ្គនាយក សុខ ប៊ុ​ន គ្រុប​ ។

តំណាង​អយ្យការ​បាន​ចោទប្រកាន់​ឧកញ៉ា សុខ ប៊ុ​ន ពី​បទ ៖ «​ក្លែងបន្លំ​ឯកសារ​សាធារណៈ​, ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ផ្តើមគំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយ​ចេតនា និង​តៃ​បំបាត់​ដោយ​ទុច្ចរិត ប្រព្រឹត្ត​នៅ​សង្កាត់​កោះ​រ៉ុ​ង ក្រង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា ៦២៩, ៦៣០ និង ២៨(៦០១) ក្រមព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​ ។

រីឯឈ្មោះ អ៊ូង និ​ត ពី​បទ ៖ «​បំផ្លាញ​ដោយ​ចេតនា និង​តៃ​បំបាត់​ដោយ​ទុច្ចរិត​, វីតិក្រម​, ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ ក្លែង​ប្រព្រឹត្ត​នៅ​សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះរុង ខេត្ត​ព្រះ​សីហ​នុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា​៦០១, ៥៩២, ៥៩៣, ៦២៩ និង​៦៣០ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ​។

ដោយឡែក​ឈ្មោះ សេង ហូ​លាង​, ឈ្មោះ ហែម សាឡៈ​, ឈ្មោះ កែវ សោម​, ឈ្មោះ កែវ ពៅ ពី​បទ ៖ «​បំផ្លាញ​ដោយ​ចេតនា និង​តៃ​បំបាត់​ដោយ​ទុច្ចរិត​, ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​បញ្ញត្តិ​មាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង​៦៣០ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

សូម​រម្លឹក​ថា ឧមន្ត្រី​នៅ​កោះរុង​៥​នាក់ និង​ឧកញ៉ា សុខ ប៊ុ​ន ត្រូវ ​ACU ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ