ខេត្តព្រះសីហនុ នៅវេលាម៉ោង៤កន្លះល្ងាចថ្ងៃ២៤.០៦.២០១៩នេះ  ក្រុមសង្គ្រោះបានកាយរកឃើញជនរងគ្រោះ ២នាក់ (នៅមានជីវិត) បន្ថែមទៀត ក្រោយកប់ជាប់ក្នុងគំនរបាក់បែករយៈពេលជិត៣ថ្ងៃមក។ 

សូមបញ្ជាក់ថា គិតត្រឹមម៉ោង០៤៖១៥នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ រកឃើញមនុស្សចំនួន៤នាក់ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់២៨នាក់ និងអ្នករបួស២៦នាក់ នៅក្នុងគំនរបាក់បែកនៃអគារ ៕

សហការី KBN