លោកស្រី វឿន គីមលី ជាកម្មការិនីរោងចក្រកាត់ដេរមួយកន្លែងនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទិញភេសជ្ជៈប៉ូវកម្លាំងវើកពីតូបលក់ភេសជ្ជៈរបស់ឪពុកមកពិសា ត្រូវរង្វាន់ធំ៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើកភ្លាមៗ។ 

លោកស្រី វឿន គីមលី បានឲ្យដឹងថា «ខ្ញុំញុំាភេសជ្ជៈប៉ូវកម្លាំងវើករាល់ថ្ងៃ ហើយភាគច្រើនទិញពីកន្លែងលក់ភេសជ្ជៈផ្សេងៗ។ លើកនេះ ខ្ញុំទិញវើកពីតូបលក់ភេសជ្ជៈរបស់ឪពុកខ្ញុំ ពេលគាស់មកភ្លាមឃើញ៤០លានរៀលលើក្រវិលកំប៉ុង ខ្ញុំសឹងតែមិនជឿនឹងភ្នែកខ្លួនឯងថាមានសំណាងដល់ថ្នាក់នេះ។ អ្វីដែលខ្ញុំនឹកស្មានមិនដល់នោះគឺ ខ្ញុំទិញវើកពីឪពុកខ្ញុំដែលជាអ្នកលក់ដោយផ្ទាល់ ដូចជាគាត់នាំសំណាងឲ្យខ្ញុំអញ្ជឹង។»

លោកស្រីបានបន្ថែមថា ជាមួយនឹងប្រាក់៤០លានរៀល គាត់នឹងមានលទ្ធភាពទិញឧបករណ៍នេសាទបន្ថែមសម្រាប់គ្រួសាររបស់គាត់ និងយកខ្លះទៅសងធនាគារដែលលោកស្រីបានខ្ចីប្រាក់ដើម្បីយកមកពង្រីកអាជីវកម្មខ្លួន ៕