រាជធានីភ្នំពេញ៖ថ្ងៃទី 21 ខែមិថុនាឆ្នាំ2019

Mobile Legends Southeast Asia Cup 2019 ដែល​មាន​​​រយៈពេល​ 3ថ្ងៃ​នឹង​ចាប់​ផ្តើម​​​ការ​ប្រកួត​នៅថ្ងៃនេះនៅ​​ទីក្រុង​ម៉ានីឡា​ ប្រទេស​ហ្វីលីពីន​។​

​ក្រុម​ហ៊ុន Cellcard ដែល​បាន​ចាប់​ដៃគូជា​មួយ​​​នឹង​សហព័ន្ធ​កីឡាអេឡិច​ត្រូនិច​​កម្ពុជា​ ក៏​មាន​វត្តមាន​នៅទីនោះ​ ដើម្បី​គាំទ្រ​ដល់​​​​ Team Diversity Helheim ​ដែល​​​ទទួល​បាន​ជ័យ​លាភី​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត​​នៅ​ប្រទេស​កម្ពុជា​កាល​ពីខែ​ឧសភា​កន្លង​ទៅ​នេះ​។​

​ក្រុម​ហ៊ុន​​ Cellcard គឺជា​អ្នក​គាំទ្រ​យ៉ាង​មុត​មាំ​នៅ​ក្នុង​ការ​ប្រកួត Mobile Legends តាម​រយៈ​​ចាប់​ដៃ​គូជា​មួយ​នឹង​ក្រុម​អ្នក​បង្កើត​ហ្គេម​ចិន Moonton ​។​

​ក្រុម​ហ៊ុន​​​ Cellcard ​រួម​ជា​មួយ​នឹងលោក​ ប៊ុន​ឡេង​​ ដែលជាអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម ចេញមកពីការកម្មវិធី Net Idol គឺ​នឹងធ្វើ​​ការឡាយផ្ទាល់​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុម​ហ៊ុន Cellcard ​​អំពី​​​ការ​ប្រកួត​នេះ​​ដែល​មាន​អ្នក​ចូល​រួម​រាប់​ពាន់​នាក់​ពី​ 9 ប្រទេស​ក្នុង​តំបន់​អាស៊ាន​ (កម្ពុជា​ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី មីយ៉ានម៉ា ថៃ វៀត​ណាម​ និង​ឡា​វ)​​។​

​នាយក​ប្រតិបត្តិ​​​ក្រុម​ហ៊ុន​​​ Cellcard លោក​ Ian Watson បាន​មាន​ប្រសាសន៍​ថា​​គ្រួសារ Cellcard ​ទាំង​មូល​មាន​ជំនឿជាក់​​​លើ​កីឡាករ​កម្ពុជា Team Diversity Helheim ​។​

លោក Watson ​បាន​បន្ថែម​ថា​៖ «ហ្គេម​គឺជា​​​វិស័យ​មួយ​ដែល​​​កំពុង​មាន​ការ​រីក​ចម្រើនយ៉ាង​ខ្លាំង​ក្លា​​​​​នៅទូទាំង​​ពិភព​លោក​ ហើយ​ក្រុម​ហ៊ុន Cellcard​ នឹងដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​យក​វា​ចូល​មក​ប្រទេស​កម្ពុជា​​​»។​

លោកបន្តថា៖ «ពួក​យើង​​នៅទី​នោះ​ដើម្បីគាំទ្រ​​ពួក​គេ​ ហើយ​វា​ពិត​ជា​មោទនភាព​ខ្លាំង​ណាស់​ដែល​បាន​បង្ហោះ​ទង់​ជាតិ​កម្ពុជា​នៅ​ទីនោះ»។​

លោកបន្តថា៖​ «ពួក​យើង​​នឹង​​ធ្វើ​ការ​​សិក្សា​​អំពី​ព្រឹត្តិការណ៍​ដ៏ធំ​នេះ​ ដើម្បី​នាំ​យក​ការ​ប្រកួត​ខ្នាត​​កាន់​តែ​ធំ​​ថែម​ទៀត​មក​ប្រទេស​ក​ម្ពុជា​ តាម​រយៈ​ការ​សហការគ្នា​រវាង​សហព័ន្ធ​​កីឡាអេឡិច​ត្រូនិច​កម្ពុជា​​និង​សមាគមន៍​​ហ្គេម​អន្តរជាតិ​»។​​​

The overall champion of the tournament will walk home happily with the USD 25,000 grand cash prize.

អ្នក​ឈ្នះ​ពានរង្វាន់​សម្រាប់​ការ​ប្រកួត​នេះ នឹង​​ត្រឡប់​មក​ផ្ទះ​វិញ​​ជា​មួយ​នឹងរង្វាន់​​ទឹក​ប្រាក់​ចំនួន​25,000 ដុល្លារ​។​​​​​

​ Mobile Legends: Bang Bang ត្រូវ​បាន​​បង្កើត​ឡើង​ជា​ពិសេស​​សម្រាប់​​កម្មវិធី​ហ្គេម​​លើ​ទូរស័ព្ទ​ដៃ​​ ដែល​អាច​​ដាក់​លើ​​ទូរស័ព្ទ​ទាំងកម្ម​វិធី​​ iOS និង​ Android​។ ​វា​ គឺ​ជា​ហ្គេម​ដែល​​ក្រុម​ប្រយុទ្ធទាំង​ពីរ​អាចប្រកួត​គ្នា​​​នៅ​លើ​​សមរភូមិ​​​មួយ​ដើម្បី​កំចាត់​សត្រូវ​​និង​ការពារ​ខ្លួន​ឯង​ដែរ​។​ វា​បាន​ក្លាយ​ទៅ​ហ្គេម​ដ៏​ពេញ​និយម​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ក៏ដូច​ជា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ហ្គេម​នេះ​​អាច​លេង​​បាន​ដោយ​​សេរី​និង​មិន​គិត​ថ្លៃ​ ដែល​ធ្វើ​​ឲ្យវា​កាន់​តែ​ងាយ​ស្រួល​លេង​​បើ​ប្រៀប​ធៀប​ទៅ​នឹង​ហ្គេម​ធំៗ​ដទៃ​ទៀត​។​​

សម្រាប់​ព័ត៌មាន​បន្ថែម​​​ទៅលើ​ការ​ផ្តល់​ជូន​ពិសេស​​របស់​ក្រុម​ហ៊ុន Cellcard ​​ និង​ព្រឹត្តិការណ៍​ផ្សេង​ៗ សូម​ចូល​ទៅ​កាន់​ www.cellcard.com.kh និង​តាម​ដាន Facebook ​​និង​ Instagram របស់​ Cellcard Play ៕