កូរ៉េ​ខាងត្បូង ៖ បំពង់​ពន្លត់​អគ្គិភ័យ​បច្ចុប្បន្ន វា​អាច​ជួយ​ការពារ​ពី​គ្រោះថ្នាក់​អគ្គិភ័យ​ចាប់ផ្ដើម​ដំបូង​ៗ​បាន ប៉ុន្តែ​ក៏​មាន​បំពង់​ខ្លះ​មាន​ទម្ងន់​រាង​ធ្ងន់​បន្តិចដែល​ជា​ហេតុ​ពិបាក​លើក​បាញ់​ពន្លត់ ពិសេស​បើ​ស្រី​ៗ​ទៀត អាច​និយាយ​ថា លើក​ស្ទើរតែ​មិន​រួច​តែ​ម្ដង ​ថ្មី​ៗ​នេះ ប្រទេស​កូរ៉េ​ខាងត្បូង​បា​នរក​របកគំហើញ​ថ្មី​មួយទៀត​ហើយ ដោយ​បង្កើត​ថូ​ផ្កាសម្រាប់​ពន្លត់អគ្គីភ័យ ។

លោក Hwang Seong-phil នាយក​ផ្នែក​ច្នៃប្រឌិត ​នៅ​ក្រុមហ៊ុន Cheil Worldwide ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Samsung លោកបាន​និយាយ​ថា បន្ទាប់​ពី​អគ្គិភ័យ​ចាប់ផ្ដើម​ឆេះដំបូងមនុស្ស​ស្ថិត​នៅ​ក្នុង​ភាព​ភ័យ​ស្លន់ស្លោ ហើយ​មនុស្ស​មួយ​ចំនួន​ធំមិន​អាច​មាន​ស្មារតី​ហ្នឹង​នររ​ត់ទៅ​រក​កន្លែង​ដាក់​បំពង់​ពន្លត់អគ្គីភ័យ​ឡើយ ហេតុនេះ ​ក្រុមហ៊ុនបាន​បង្កើត​វត្ថុ​ម្យ៉ាង​ដែល​វត្ថុ​នោះ​គឺ​ថូ​ពន្លត់អគ្គីភ័យ គ្រាន់តែ​យើង​បោះ​ថូ​នោះឫ​ចោល​វា​ទៅ​ក្នុង​អណ្តាតភ្លើង​ដែល​កំពុង​ឆាបឆេះនោះ​វា​ក៏​រលត់ ។

លក្ខណៈ​ច្នៃប្រឌិត​ថ្មី គឺ​ថូ​ពន្លត់អគ្គីភ័យ​នេះ មាន​ផ្ទុក​សារជាតិ​កាបូ​ណាត​រាវ ដែល​អាច​ទប់ស្កាត់​អុក​ស៊ី​សែន ហើយ​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​អគ្គី​ភ័យ នៅ​ពេល​ដែល​ថូ​ត្រូវ​បាន​បោះ​ចូល​ទៅ​ក្នុង​អណ្តាតភ្លើង វត្ថុ​រាវ​ដែល​មាន​បរិមាណ​ 770ml នៅ​ក្នុង​ថូ​នោះ ត្រូវ​បាន​បែកចេញដើម្បី​ពន្លត់​អគ្គិភ័យ ។ ថូ​នោះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ពី​ប៉ូ​លី​វី​លី​ន​ក្លរួ (PPC) ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់នៃ​បំណែក​ផ្ទៃ​របស់​ថូ នៅ​ពេល​បោះ​ចូល​ភ្លើង ។ កម្លាំង​នៃ​ថូ​ពន្លត់អគ្គីភ័យមួយ គឺ​ស្មើនឹង​បំពង់​ពន្លត់អគ្គីភ័យ​មួយបំពុង​ ។ ទម្ងន់​នៃ​ថូ ស្រាល​ជាង​បំពង់​ពន្លត់អគ្គីភ័យ ។

អតិថិជន​ម្នាក់​ឈ្មោះ Park Gi-jong វ័យ៦២ឆ្នាំ លោកបាន​និយាយ​ថា ដោយសារ​រូប​គាត់​ធ្លាប់​ភ័យ​ស្លន់ស្លោ នៅ​ពេល​មាន​អគ្គិភ័យ​មួយ​កើតឡើង ភ្លាម​ៗ​រូប​គាត់​គិតតែរ​ត់រក​ទី​សុវត្ថិភាព មិន​បាន​គិត​រក​វិធី​ពន្លត់ភ្លើង​ទេ ពោល​គឺ​ពិបាក​ក្នុង​ការ​រត់​ទៅ​រក​បំពង់​ពន្លត់អគ្គីភ័យ ដូច្នេះ​រូប​គាត់​បាន​ប្រើ​ថូ​ពន្លត់អគ្គីភ័យ​នេះ ដែល​វា​អាច​ប្រើ​នៅ​ក្នុងផ្ទះ​ជំនួស​ថូផ្កា​បាន ។ នៅ​ពេល​ដែល​បាន​ប្រើប្រាស់​ថូ​នេះ គាត់​មាន​អារ​ម្ម​ណ៏​សុវត្ថិភាព​ជាង​មុន ហើយ​បើ​ទោះជា​មាន​ភ្លើង​ឆេះ នៅផ្ទះ រឺ​នៅ​អគារ​ការិយាល័យ​របស់​គាត់​ក៏​ដោយ នៅ​ភ្លើង​ឆាបឆេះ គឺ​គាត់​គ្រាន់តែ​បោះ​ថូ​ចូល​ភ្លើង ជា​ការ​ស្រេច ​៕