ថៃ៖ កាលពីពេលថ្មីៗនេះអ្នកលេងហ្វេសប៊ុកជាច្រើននាក់ បាននាំគ្នាចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពរបស់អ្នកលក់ពងមាន់តាមផ្លូវ ម្នាក់ ដែលបានប្រើប្រាស់រថយន្ត Mercedes-Benz E400 ធ្វើជាមធ្យោបាយដឹកពងមាន់របស់ខ្លួន ។ 

សកម្មភាពខាងលើនេះ ត្រូវបានគេថតបាននៅក្នុងប្រទេសថៃ ហើយបើតាមរូបថតបានបង្ហាញឲ្យឃើញថា រថយន្ត Mercedes-Benz E400 ពណ៌សមួយគ្រឿង ត្រូវបានម្ចាស់របស់វាដឹកពងមាន់ជាច្រើន មានទាំងនៅលើដំបូល និងក្នុងរថយន្ត ដើម្បីធ្វើដំណើរលក់តាមផ្លូវ ។ 

ទាក់ទងជាមួយគ្នានេះ អ្នកលេងហ្វេសប៊ុកថៃជាច្រើននាក់ បានលាន់មាត់ថា នេះជារឿងមួយដែលមិនដែលប្រទះឡើយពីមុនមក មិនគួរយករថយន្តប្រណីត និងទំនើប មកធ្វើការងារអ៊ីចឹងសោះ ។ 

សូមបញ្ជាក់ថា ចំពោះសកម្មភាពខាងលើនេះ គេពុំបានបញ្ជាក់ថា កើតឡើងនៅក្នុងខេត្តណាមួយក្នុងប្រទេសថៃឡើយ ៕

សហការី KBN

ប្រភព៖ kapook