សេវាអ៊ិនធឺណិតគឺជារឿងចាំបាច់ និងសំខាន់មិនថាតែសម្រាប់បណ្តាលក្រុមហ៊ុន ឬនៅតាម គេហដ្ឋាននោះទេ ដូចនេះហើយបានជាអ្នកប្រើប្រាស់តែងតែព្យាយាមស្វែងរកដៃគូរដែលមាន គុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្តលើសេវាកម្ម។

គ្រប់អតិថិជនដែលកំពុងតែប្រើប្រាស់សេវាអ៊ិនធឺណិតពិតជាជ្រាបយ៉ាងច្បាស់ថាក្នុងករណី ដែលអតិថិជនមានភាពយឺតយ៉ាវក្នុងការទូទាត់នោះបណ្តាញអ៊ិនធឺណិតរបស់អ្នកនឹងត្រូវបាន កាត់ផ្តាច់ជាបណ្តោះអាសន្ន។ ក្នុងករណីដែលអ្នកបានទូទាត់វិញហើយក៏ដោយក៏ត្រូវរង់ចាំ យ៉ាងតិច ១ថ្ងៃ ដើម្បីទុកពេលអោយក្រុមការងារបច្ចេកទេសបើកដំណើរការគណនីអ៊ិនធឺណិត របស់អ្នកឡើងវិញ។

ដោយមើលឃើញពីបញ្ហានេះក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានបង្កើតឡើង នូវបច្ចេកទេសស្វ័យប្រវត្តិកម្មមួយ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងមានតែមួយ គត់ក្នុងចំណោមបណ្តាលក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិតទាំងអស់ក្នុងប្រទេសកម្ពុជា។

បច្ចេកទេសស្វ័យប្រវត្តិកម្មនោះគឺជាការភ្ជាប់បញ្ចូលគ្នារវាងប្រព័ន្ធគ្រប់គ្រងគណនីអ៊ិនធឺណិត (Billing System) របស់អតិថិជនជាមួយនឹងសេវាកម្ម ABA Mobile App របស់ធនាគារ ABA។ រាល់អតិថិជនរបស់ក្រុមហ៊ុនអ៊ិនធឺណិត TODAY ទាំងអស់ដែលមានបញ្ហាជាមួយការអាក់ ខានសេវាអ៊ិនធឺណិតដោយការទូទាត់យឺត លោកអ្នកគ្រាន់តែប្រើប្រាស់ ABA Mobile App ក្នុងការទូទាត់ នោះប្រព័ន្ធគ្រប់គ្រងគណនីអ៊ិនធឺណិត (Billing System) នឹងបើកដំណើរការ គណនីអ៊ិនធឺណិតរបស់លោកអ្នកវិញដោយស្វ័ប្រវត្តិ។

លោកចន្ធីសុធនប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication បានគូសបញ្ជាក់ថា បច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងសូម្បីតែធនាគារភាគច្រើនក៏ ផ្តោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាជាពិសេស Mobile App ដើម្បីសម្រួលដល់ប្រតិបត្តិ ការរបស់អតិថិជន។ ហេតុដូច្នេះហើយបានជាក្រុមហ៊ុន TODAY សហការជាមួយនឹងធនាគារ ABA ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនដោយមិនចាំបាច់រង់ចាំយូរ។ 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh