បរទេស៖ កាលពីវេលាម៉ោង២ និង៥៥នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានកើតឡើង ធ្វើឲ្យពលរដ្ឋនៅតំបន់នោះ ដែលកំពុងដេកលក់ ភ្ញាក់ឡើងទាំងភិតភ័យ នាំគ្នារត់ចេញពីផ្ទះរកកន្លែងមានសុវត្ថិភាពទាំងគ្មានសម្លៀកបំពាក់។


គ្រោះរញ្ជួយដីនេះ បានកើតឡើង នៅក្នុងស្រុក Changning ទីក្រុង Yibin ខេត្ត Sichuan (រយៈទទឹងខាងជើង ២៨.៣៤ ដឺក្រេ, ១០៤.៩០ ដឺក្រេ រយៈទទឹងខាងកើត) ដែលមានប្រសព្វគ្នា១៦ គីឡូម៉ែត្រ។ នេះជាគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ នៅក្នុងទីក្រុង Yibin ព្រោះថា វាបានកើតឡើងផ្ទួនៗគ្នា២លើក ។

ក្នុងនោះមនុស្ស១២នាក់ ត្រូវបានប្រកាសស្លាប់ ក្នុងហេតុការណ៍នោះ មានកម្លាំងកងទ័ព និងកម្លាំងពន្លត់អគ្គិភ័យ បានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធ្វើការសង្គ្រោះប្រជាពលរដ្ឋ៕