ភ្នំពេញ៖ ជនរងគ្រោះ២នាក់បងប្អូនដែលបានប្រឹងសន្សំលុយ ទិញដីឡូតិ៍ កាល៣ឆ្នាំមុន ។
និងបានបង់លុយគ្រប់ ចុងក្រោយទទួលបានត្រឹមក្រដាស់ស្នាមនោះ។ កំពុងទទូចដល់សម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ផង ក្រោយពីភាគីអ្នកលក់ដីគេព័ទ្ធរបងយកវិញ។

ដីដែលកំពុងមានទំនាស់នេះ ជាប្រភេទដី២ឡូតិ៍ ដែលមានបណ្តោយ២៨ម៉ែត្រ×៥ម៉ែត្រ ។
ស្ថិតនៅភូមិ តាកេរិ៍ សង្កាត់កំបូល ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្ន ខណ្ឌកំបូល ជនរងគ្រោះអ្នកទិញ ២នាក់បងប្អូន ។
ជនរងគ្រោះអ្នកទិញឈ្មោះ ហោ ម៉ៅ មុខរបររត់ម៉ូតូឌុបស្នាក់ផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រីឯអ្នកលក់គឺលោកស្រី អ៊ាត សុនិសា ដែលគេស្គាល់ថា ជាមន្ត្រីបំរើការងារក្នុងក្រសួងការបរទេស។

យោងតាមលិខិតទិញលក់និងផ្ទេរកម្មសិទ្ធ ដែល ដើមរាំង ទើបទទួលបានឃើញថា! ភាគីទាំងសងខាង បានព្រមព្រៀងគ្នាក្នុងការលក់ទិញផ្ទេរកម្មសិទ្ធ ។ តាំងពីថ្ងៃ៨ ខែមករា ឆ្នាំ២០១៦មកម្លេះ។ ដោយអ្នកទិញបានប្រគល់ប្រាក់គ្រប់ចំនួនអោយទៅអ្នកលក់ ខណៈលិខិតផ្ទេរសិទ្ធិកាន់កាប់នោះ ។ មានចុះហត្ថលេខា បញ្ជាក់ពីលោក ចៅសង្កាត់កំបូល ហ៊ុយ យ៉ែម និងលោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យទៀតផង។ មិនគួរណាពេលនេះ ដីឡើងថ្លៃ លោកស្រី អ៊ាត សុនិសា មកធ្វើរបងថ្មព័ទ្ធជិតជុំវិញមិនឲ្យជនរងគ្រោះ ជាអ្នកទិញ។ ចូលទៅសាងសង់ផ្ទះឬធ្វើអ្វីៗលើដីដែលពួកខ្លួនបានទិញនោះឡើយ។

ជនរងគ្រោះឈ្មោះ ហោ ម៉ៅ មុខរបររត់ម៉ូតូឌុបស្នាក់ផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បានបញ្ជាក់ថា ដើមចមសាច់រឿងដំបូង គឺដូចការរៀបរាប់ខាងលើមែន!។
និយាយរួម គឺទិញដីគេអោយលុយគ្រប់ចំនួន មានទាំងលិខិតផ្ទេរកម្មសិទ្ធ។ ទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន មិនគួរលោកស្រី អ៊ាត សុនិសា អាងខ្លួនជាមន្ត្រីមានលុយមានអំណាច។
មកធ្វើរបងបិទ យកដីពួកគាត់បែបនេះសោះ ដោយមូលហេតុថា៖ ដីមានបញ្ហាទៅវិញ?។
ជនរងគ្រោះបានលើកឡើងទៀតថា ទំនាស់នេះ មូលហេតុមកពីដីឡើងថ្លៃទេ ។ ឃើញទីផ្សារថ្លៃខុសពីមុនច្រើន ខុសលុយច្រើន ។
ទើបលោកស្រី អ៊ាត សុនិសា ជាអ្នកលក់ប្រែក្រឡះបង្កទៅជាទំនាស់ ធ្វើរបថ្មបិទទាំងបំពានមកលើដី អ្នកក្រដូចពួកគាត់។

ទោះជាយ៉ាងណាក្ដី!ករណីនេះជនរងគ្រោះសូមស្នើយ៉ាងទទូចដល់សម្តេចតេជោ ហ៊ុន សែន និងគត្តិព្រិត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនមេត្តា ជួយអន្តរាគមន៍។ និងជួយរកយុត្តិធម៌ដល់ពួកគាត់ដែលជាជនរងគ្រោះក្រីក្រ។ ខណៈសព្វថ្ងៃខំរត់ម៉ូតូឌុប ដើម្បីសន្សំប្រាក់ទិញបានដី១កន្លែង សម្រាប់ធ្វើផ្ទះឲ្យកូនស្នាក់នៅក្រុងភ្នំពេញ តែចុងក្រោយទិញដីបានតែក្រដាស់។ ជុំវិញការលើកឡើងខាងលើ ដើមរាំង មិនអាចទាក់ទងសុំការបងស្រាយ ពីលោកស្រី អ៊ាត សុនិសា បានទេនៅល្ងាចថ្ងៃទី១៨,០៦,២០១៩នេះ ព្រោះអត់មានលេខទូរស័ព្ទ សម្រាប់ទំនាក់ទំនង៕