ភ្នំពេញ៖ ប្ដីប្រពន្ធ២នាក់ ខណៈចតទុករថយន្តនៅម្ដុំអូឡាំពិក ដោយបញ្ឆះម៉ាស៊ីន ដើម្បីបើកម៉ាស៊ីនត្រជាក់ ឲ្យត្រជាក់កូនតូច២នាក់ដែលទុកក្នងរថយន្តនោះ រួចនាំគ្នាចុះទៅបាត់ ។ ពេលនោះជនសង្ស័យ២នាក់ឃើញឱកាសល្អ ក៍លួចចូលបើករថយន្តនោះចេញទៅបាត់ តែសំណាងល្អបានសមត្ថកិច្ចជូយដេញស្ទាក់ចាប់បានរថយន្តនៅចំណុចក្បាលថ្នល់ ។ចំណែកលោកចោរទាំង២នាក់ បានរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបាន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ១៤៣សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

 មុនពេលកើតហេតុ ប្ដីប្រពន្ធ២នាក់ ខណៈចតទុករថយន្តនៅម្ដុំអូឡាំពិក ដោយបញ្ឆះម៉ាស៊ីន ដើម្បីបើកម៉ាស៊ីនត្រជាក់ ឲ្យត្រជាក់តូច២នាក់ដែលទុកក្នងរថយន្តនោះ រួចនាំគ្នាចុះទៅបាត់ ។ ពេលនោះជនសង្ស័យ២នាក់ឃើញឱកាសល្អ ក៍លួចចូលបើករថយន្តនោះចេញទៅបាត់ ។ លុះប្ដីប្រពន្ធ២នាក់នោះ ត្រឡប់មកវិញ  ស្រាប់តែបាត់ទាំងរថយន្ត បាត់ទាំងកូនតូច២នាក់ ធ្វើឲ្យស្រ្ដីជាម្ដាយស្រែកទ្រហោយំ និងដួលសន្លប់ជាច្រើនដង ផ្អើលសមត្ថកិច្ច ទាំង១២ខណ្ឌ ទាំងយប់ ។

ប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ដាយមានឈ្មោះ ពៅ បុប្ផា អាយុ៣៨ឆ្នាំ និង ប្ដីឈ្មោះ ណុប ពិសី អាយុ៣៨ឆ្នាំ បានជិះរថយន្តរថយន្តម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S-4126 មកទិញប្រហិតនៅផ្លូវកើតហេតុខាងលើ ហើយបានទុកកូនតូចអាយុពីរខែម្នាក់ និងកូនបងម្នាក់ទៀត អាយុ១១ឆ្នាំ ដោយបានបញ្ឆេះរថយន្ត ទុកកូនឲ្យដេកនៅក្នុងនោះ ។ មួយសន្ទុះក្រោយមក មានជនសង្ស័យចំនួន២នាក់ដើរក្រឡឹងរថយន្ត២ ទៅ៣ជុំ រួចធ្វើសកម្មភាពលួចបើករថយន្តនោះចេញទៅបាត់។ លុះប្ដីប្រពន្ធ២នាក់នោះ ត្រឡប់មកវិញ  ស្រាប់តែបាត់ទាំងរថយន្ត បាត់ទាំងកូនតូច២នាក់ ធ្វើឲ្យស្រ្ដីជាម្ដាយស្រែកទ្រហោយំ និងដួលសន្លប់ជាច្រើនដង ហើយបុរសជាប្ដីបានទូរស័ព្ទទៅសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញ សហការគ្នាដេញស្ទាក់ចាប់បានរថយន្តចំណុចក្បាលថ្នល់ ។ ចំណែកលោកចោរទាំង២នាក់ដឹងខ្លួនទាន់ បានចុះពីលើរថយន្ត រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យលួចបើករថយន្តនោះបាន ពួកវាធ្វើសកម្មភាពបើកគេចខ្លួនពីកន្លែងមួយទៅកន្លែងមួយដោយប្ដូរគ្នាបើករថយន្តនោះចំនួន៤លើក។ លុះមកដល់ចំណុចក្បាលថ្នល់ សមត្ថកិច្ចក៍ដេញស្ទាក់រថយន្តនិងកូនៗតូចពីរនាក់បងប្អូននោះបានមកវិញ និងបាននាំយករថយន្តនិងជនរងគ្រោះទៅអធិការដ្ឋានគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងដាក់ពាក្យបណ្ដឹង ដើម្បីស្រាវជ្រាវស្វែងរកក្រុចាប់មលោកចោរយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕