ភ្នំពេញ៖ លោកស្រី ហៃ សុឡាង អាជីវករក្នុងផ្សារមួយកន្លែងក្នុងសង្កាត់ទួលសង្កែ បានទិញស្រាបៀរកម្ពុជាតែ៥កំប៉ុងប៉ុណ្ណោះដើម្បីយកមកញុំាពេលបាយល្ងាច ឈ្នះរង្វាន់ធំ៤០លានរៀលពីស្រាបៀរកម្ពុជាភ្លាមៗ។

លោកស្រីបានឲ្យដឹងថា «ខ្ញុំមិនដែលគិតថាខ្លួនឯងហេងដល់ថ្នាក់នេះទេ ព្រោះធ្លាប់តែឃើញគេទិញរាប់សិបកេសទើបអាចត្រូវរង្វាន់បាន។ គ្រួសារខ្ញុំបានទិញស្រាបៀរកម្ពុជាតែ៥កំប៉ុងប៉ុណ្ណោះ យកមកញុំាបន្តិចបន្តួចពេលបាយល្ងាយជាមួយប្អូនប្រុស។ នឹកស្មានមិនដល់ គាត់គាស់កំប៉ុងទី៥ ប៉ះចំរង្វាន់ធំ៤០លានរៀលពីស្រាបៀរកម្ពុជា។ ប្រាក់៤០លានរៀលនេះ ខ្ញុំនឹងចែកជាមួយប្អូនប្រុសខ្លះ ហើយសល់ប៉ុន្មានខ្ញុំនឹងយកទៅពង្រីកតូបបន្ថែម។» 

លោកស្រីបានបន្តថា គ្រួសាររបស់គាត់តែងតែទិញស្រាបៀរកម្ពុជា៥កំប៉ុងមកពិសាពេលបាយល្ងាចជារៀងរាល់ថ្ងៃ ព្រោះស្រាបៀរកម្ពុជាមានរសជាតិឆ្ងាញ់ និងពេលពិសារួច មិនធ្វើឲ្យឈឺក្បាលដូចស្រាបៀរដទៃនោះទេ ៕