ទឹកប្រាក់រង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃបុរសម្នាក់ទៀតហើយ ដែលមានមុខរបរជាអ្នកនេសាទត្រី មានឈ្មោះ តឹក គឹមលី អាយុ៥៤ឆ្នាំ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ 

លោក តឹក គឹមលី មុខរបរអ្នកនេសាទត្រី ទទួលរង្វាន់ ១០០លានរៀលពី អ៊ីឈីតាន់

ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ លោក តឹក គឹមលី បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ ស្ទើរតែរាល់ថ្ងៃ ជាទម្លាប់លោកតែងទិញតែបៃតង អ៊ីឈីតាន់ ទទួលទានជាប្រចាំ ជាពិសេសក្រោយពេលសម្រាកពីការនេសាទត្រី។

លោកបានបន្តឱ្យដឹងទៀតថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ មុនពេលចេញទៅនេសាទ លោកបានទៅទិញតែបៃតង អ៊ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំចំនួនមួយដប ពីអ្នកលក់ដែលស្ថិតនៅខាងមុខផ្ទះ ដើម្បីទុកទទួលទាននៅពេលចេញទៅនេសាទដូចសព្វដង។ លុះពេលស្រេកទឹក នឹងអស់កម្លាំង លោកក៏យកតែបៃតងអ៊ីឈីតាន់មកទទួលទាន ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង ។

ទិដ្ឋភាពនៃការប្រគល់រង្វាន់ជូនអ្នកឈ្នះ

ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកដែលនៅក្បែរឱ្យដឹង និងមកចោមរោមមើលទាំងអស់គ្នា ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។ លោកបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០ លានរៀលនេះ លោកនឹងយកមួយចំនួនទៅសង់ផ្ទះ ហើយទុកមួយចំណែកទៀតសម្រាប់បង្កើតមុខរបរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ទិដ្ឋភាពនៃការប្រគល់រង្វាន់ជូនអ្នកឈ្នះ

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី3 ឆ្នាំ2019 នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ 100លានរៀល រហូតដល់ 70រង្វាន់, ម៉ូតូ Scoopy i ចំនួន70រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន70រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕

ការដង្ហែក្បួនឆៃយ៉ាំ អបអរសាទរអ្នកឈ្នះរង្វាន់
ការទទួលរង្វាន់ពីក្រុមហ៊ុនភេសជ្ជៈ អ៊ីឈីតាន់