រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច ​​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញសេចក្តី​បំភ្លឺ អោយដឹងថា បុរស​ម្នាក់ស្រវឹងខ្លាំង ហើតរូបគាត់​មិនបាន​បើករថយន្ត​បុក​ចំ​រថយន្ត​ប៉ូលិសនាំ​ក្បួន​រថយន្ត គណៈប្រតិភូ​ជាន់ខ្ពស់ សម្តេច​តេ​ជោ​ ហ៊ុន សែន នោះទេ ។

លោក​វរសេនីយ៍ឯក សែ​ម គ​ន្ធា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ បានអោយ​ដឹង​ថា ពុំ​មានការ​បើក​រថយន្ត​ចូល​ក្បួន​ថ្នាក់ដឹកនាំ​ ដូច​សារព័ត៌​មានមួយ​ចំនួន ​បាន​ចុះ​ផ្សាយ​នោះ​ទេ ។

លោក​វរសេនីយ៍ឯក សែ​ម គ​ន្ធា បន្តថា នៅ​វេលា​ម៉ោង​៥​ព្រឹក ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ កងកម្លាំង​ចរាចរណ៍​នគរបាល​ផ្លូវគោក ដែល​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ និង​សម្រួល​ចរាចរណ៍ ជូន​គណ​:​ប្រតិភូ​ជាតិ អន្តរជាតិ ក៏​ដូច​ជា​ប្រ​ជ​ពលរដ្ឋ​នៅ​តំបន់​នោះ បាន​ឃើញ​រថយន្ត​ម៉ាក​ព្រុស​មួយ​គ្រឿង ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AZ-5242 បើ​កបរ​ដោយ​បុរស​ម្នាក់ ​ក្នុង​ល្បឿន​លឿន រ៉េ​ចង្កូត​ពេញ​ផ្លូវ ទើ​ប​ក្រុម​អន្តរាគមន៍​ចរាចរ​ចល័ត តាម​ឃាត់​រថយន្ត​នោះ​ ដើ​ម្បី​ធ្វើ​ការ​ឃាត់ខ្លួន​អ្នក​បើ​កបរ និង​ជៀសវាង​ការ​បង្កគ្រោះថ្នាក់​ជាយថាហេតុ កម្លាំង​នគរបាល​បាន​ឃាត់​រថយន្ត​នោះ​បាន​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ជិត​រោងចក្រ​មិថុនា ​នៅ​ខណ្ឌ​សែន​សុខ​ ។

លោក​វរសេនីយ៍ឯក សែ​ម គ​ន្ធា បញ្ជាក់ថា បន្ទាប់​ពី​ការ​ត្រួតពិនិត្យ​រួច​បាន​បង្ហាញ​អោយ​ឃើ​ញ​ថា ​បុរស​ម្នាក់​នោះ​ពិតជា​មាន​សារជាតិ​ស្រវឹង​ពិតប្រាកដ​មែ​ន ។