រាជធានីភ្នំពេញ​ ៖ តាមការគ្រោងទុក​នៅ​វេលា​ម៉ោង៧និង៤០នាទី​ព្រឹក​ថ្ងៃ​ទី១៣ ខែមិថុនា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុង​គ្រី​ និង​ចូលរួម​សន្និសីទ​កំពូល​លើក​ទី​៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាគីជីស្ថានផងដែរ ចាប់ពី​ថ្ងៃ​ទី​១៣ដល់១៥ ខែមិថុនា ឆ្នាំ​២០១៩ ។

នៅពេលដែលក្បួនរថយន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅកាន់ព្រលានយន្តអន្តរជាតិភ្នំពេញ នោះ បាន​ធ្វើដំណើរនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី មកដល់ចំណុចសង្កាត់ទឹកថ្លា ស្រាប់តែមានបុរសម្នាក់ បានបើករថយន្ត១គ្រឿង ប្រដេញបុកជាមួយក្បួនរបស់សម្តេចតេជោ ហ៊ុន សែន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៧ព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចស្តុបទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បុរស​ជើង​ខ្លាំង​បើករថយន្ត​បុក​ចំ​រថយន្ត​ប៉ូលិស នាំ​ក្បួន​រថយន្តសម្តេច​តេ​ជោ​ ហ៊ុន សែន នេះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ជា​ជនជាតិ​ខ្មែរ វ័យ​ប្រហែល​ជាង៣០​ឆ្នាំ​ បើករថយន្ត​ម៉ាក​ព្រូស ពាក់​ស្លាក​លេខ 2AZ-5242​ ។

បុរស​ជើង​ខ្លាំង​និយាយត្រឹមតែពាក្យថា «លោកនាយក​រដ្ឋមន្ត្រី​​ ហ៊ុន ជាបងប្រុសរបស់គាត់» ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ូលិសចរាចរណ៍ បាន​ចាប់ខ្លួន​ភ្លាម​ៗ​បញ្ជូន​ទៅ​កាន់​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរបន្ត ​។

សូមទស្សនាវីដេអូ៖