ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋបាលក្រុងព្រះសីហនុ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវសាធារណៈនៅចំណុចមុខផ្សារលើ ដោយបានចាប់ម៉ូតូកង់បី (PassApp) រថយន្ត និងម៉ូតូ សរុបជាច្រើនគ្រឿង ដែលចតតាមដងផ្លូវយ៉ាងអនាធិបតេយ្យ យកទៅចាត់ការតាមច្បាប់។

ប្រភពពីសមត្ថកិច្ច បញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានចាប់ម៉ូតូកង់បី (PassApp) ចំនួន០៩គ្រឿង , រថយន្ត១គ្រឿង និងម៉ូតូចំនួន៣គ្រឿង ដែលចតគ្មានសណ្តាប់ធ្នាប់ប៉ះពាល់ផ្លូវសាធារណៈ យកទៅរក្សាទុកបណ្តោះអាសន្ន នៅសាលាក្រុងព្រះសីហនុ ដើម្បីហៅម្ចាស់យកទៅធ្វើការអប់រំ និងផាកពិន័យតាមច្បាប់៕