ភ្នំពេញ៖ អតិថិជន៣ នាក់ក្នុង ចំណោមអ្នកទាំង ៥០ នាក់ បានឈ្នះរង្វាន់ម៉ូតូ Zoomer X ២ខែជាប់គ្នាតែម្តង ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាងជាមួយសម្បកកេស ផលិតផល ខ្មែរ ប៊ែវើរីជីស។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផ្ដល់សំណាងលើសពីលើការគាស់ក្រវិលកំប៉ុងឈ្នះរង្វាន់ ដោយ អនុញ្ញាតឲ្យអតិថិជនកាត់សម្បកកេសជាបន្ទះតូចៗ ហើយបំពេញឈ្មោះ និង លេខទូរស័ព្ទ រួចផ្ញើមកកាន់ដេប៉ូចែកចាយប្រចាំខេត្តនីមួយៗ ដើម្បីចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់ម៉ូតូ Zoomer X នៅកម្មវិធីប្រគំតន្ត្រី វើក ផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាសជា រៀងរាល់ថ្ងៃសុក្រ សប្តាហ៍ទី៤ នៃខែនីមួយៗ។
កាលពីសប្តាហ៍កន្លងទៅ ក្រុមហ៊ុនបានរកឃើញ អ្នកមានសំណាងឈ្នះម៉ូតូ Zoomer X រហូត ដល់ ៥០នាក់ មកពី ១៩ ខេត្តក្រុងផ្សេងៗគ្នា ក្នុងចំណោមសម្បកកេសផ្សងសំណាងទូទាំង ប្រទេស។

អ្នកទាំង ៣រូប នោះរួមមាន៖ ទី១ អ្នកស្រី ឈា ឌីណា ដែលជាអតិថិជនទិញលក់បន្តនៅ ក្នុងភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ បានកាត់សម្បកកេសព្រមទាំង បំពេញឈ្មោះ និង លេខទូរស័ព្ទនៅលើសម្បកកេសប្រមាណ ១៥ សន្លឹក សម្រាប់ខែនេះ និង ជាង ១០ សន្លឹក តែប៉ុណ្ណោះកាលពីខែមុន ហើយបានឈ្នះរង្វាន់ម៉ូតូ Zoomer X ២ខែ ជាប់ គ្នា។
ទី២ អ្នកស្រី យ៉ីម សុខអៀន ដែលជាអតិថិជនទិញលក់បន្តនៅស្រុកមុខកំពូល ខេត្ត កណ្តាល បានដាក់សម្បកកេសប្រមាណជាង១០០សន្លឹក ទាំង២ខែ ជាប់គ្នា ហើយក៏បាន ឈ្នះរង្វាន់នេះទាំង២ខែតែម្តង។

ទី៣ លោក ប៊ុន ថេត ដែលជាអតិថិជនរស់នៅខេត្តប៉ៃលិន បានទិញទឹកក្រូចអាយស៍ ជូប ទឹកបរិសុទ្ធកម្ពុជា និង ស្រាបៀរកម្ពុជា ជាច្រើនកេសសម្រាប់ទទួលភ្ញៀវខួបកំណើតចៅម្នាក់ កាលពីខែមុន ហើយម្នាក់ទៀតកាលពីពេលថ្មីៗនេះរបស់លោក ហើយបានឈ្នះរង្វាន់ពី សម្បកកេសភេសជ្ជៈខាងលើ ២ខែ ជាប់គ្នាដែរ។
សូម បញ្ជាក់ថា កម្មវិធីកាត់សម្បក កេស ផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស ផ្សង សំណាង ឈ្នះរង្វាន់ម៉ូតូ Zoomer X នេះ គឺមានរយៈ ៦ខែ ឯណោះ ដែលកម្មវិធីនេះនឹងបញ្ចប់ទៅនៅ ចុងខែកញ្ញា ឆ្នាំ២០១៩៕