នា​ពេល​ថ្មី​ៗ​នេះ នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ បាន​ធ្វើការ​ផ្សាយ​វី​ដេ​អូ​ផ្ទាល់​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក ដោយ​ស្លៀក​សំលៀក​បំពាក់​ស៊ិ​ច​ស៊ី បញ្ចេញ​សាច់​ដើមទ្រូង​សខ្ចី ចូលរួម​ក្នុង​កម្មវិធី​ខួបកំណើត​មួយ ហើយ​ត្រូវ​បាន​មហាជន​ខ្លះ​ធ្វើការ​រិះគន់ និង​ខ្លះ​ទៀត​បាន​ប្រើ​ពាក្យ​សម្តី​ជេរ​ប្រមាថ​ឥត​ស​ម្ចី​មាត់​នោះ រហូត​ធ្វើ​ឲ្យ​នាង​បង្ខំចិត្ត​លុប​វី​ដេ​អូ​នេះ​ចោល​វិញ នៅ​ពេល​នេះ យុវតី​ស្រស់​សោភា​រូប​នេះ​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ley Ley Angel បាន​បង្ហោះ​សារ​ផ្ញើ​តប​ទៅ​អ្នក​រិះគន់​នាង​ថា នាង​គ្រាន់តែ​ជា​អ្នកលក់​សម្លៀក​បំពាក់​តាម Online ប៉ុណ្ណោះ មិនមែន​ជាតា​រា ឬ​អ្នក​ល្បី​នោះ​ទេ ។

កញ្ញា​រូប​ស្រស់ បាន​បង្ហោះ​សារ​នៅ​ម៉ោង​៩​និង​២៦​នាទី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ២០១៩​នេះថា «​សូម​ផ្ញើ​ទៅ​កាន់​អ្នក​មិន​ពេញចិត្ត​ទាំងអស់​ថា សម្លៀក​បំពាក់​ថ្ងៃមុន​ដែរ​ខ្ញុំ​ពាក់​នោះ វា​ស៊ិ​ច​ស៊ី Sexy មែន ប៉ុន្តែ​ក៏​មូលហេតុ​ដែរ​ថ្ងៃ​នោះ រូប​ខ្ញុំ​ត្រូវ​បាន​ក្រុមហ៊ុន​ថតរូប​១​កន្លែង សុំ​ឱ្យធ្វើ​ជា​តារា​បង្ហាញ​ម៉ូត Model Fashion ឱ្យ​គាត់ ។ បន្ទាប់​ពី​ថត​ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​ប្រញាប់​មក​កម្មវិធី​ខួបកំណើត Birthday មិត្ត​របស់ខ្ញុំ ចំនួន​៣​កន្លែង ក៏​ខ្ញុំ​ស្លៀកពាក់​ឈុត​នេះ​មក​តែ​ម្តង ។ សុំ​មេត្តា​កុំ​ចាំតែ​រិះគន់ នឹង​បំបាក់​ផ្លូវ​ចិត្តបាន​ទេ ? ខ្ញុំ​មិនមែន​ជាតា​រា ក៏​មិនមែន​អ្នក​ល្បី​ទេ ជា​មនុស្ស​ធម្មតា ។ ខ្ញុំ​ជា​អ្នកលក់​សម្លៀក​បំពាក់ Online ប៉ុណ្ណោះ តើ​មូលហេតុ​អ្វី​ខ្ញុំ​មិន​អាច​ស្លៀក​ឈុត​ដែរ​ខ្ញុំ​មាន​លក់​នេះ​បាន ? តែ​ខ្ញុំ​ពាក់​បែប​នេះ ក៏​វា​មិន​ទាន់​ដល់​កំរិត​ដូច​ពាក់​ឈុត​អាវ​ខោ​ក្នុង Bikini ណា ។ តើ​គ្រាន់តែ​ពាក់​បែប​នេះ ខូច​វប្បធម៌​ដែរ​មែន ? ខ្ញុំ​មិនមែន​ពាក់ Bikini ចូលរួម​កម្មវិធី​គេ​ណា ។ ហើយ​ជា​ទូទៅ​ខ្ញុំ​តែងតែ​ផ្សាយ​ផ្ទាល់ (Live)​វី​ដេ​អូ​និយាយ​លេង​នៅ​ពេល​ចូលរួម​កម្មវិធី អ្វី​ក៏​ដោយ​ជាមួយ​មិត្ត​ខ្ញុំ ។ បើ​បងប្អូន ប្រុស​ស្រី ណា​មិន​ពេញចិត្ត​អូស​រំលង​ចោល​ទៅ​។ ខ្ញុំ​មានបាន​ទៅ​ធ្វើ​អី​ឱ្យ​អ្នក​មក​ស្អប់​ខ្ញុំ​ណា​មែន​ទេ កុំ​សុខ​ៗ​មក​ថា ឬ​ជេរ​ដោយ​គ្រាន់តែ​ឃើញ​ខ្ញុំ​ពាក់​បែប​នេះ ។ ចង់​សួរ​ថា​បង​ៗ និង​ប្អូន​នារី ដែល​ត្រឹមត្រូវ​មិន ចេះ​ស្លៀកពាក់​បែប​និង សុទ្ធតែ​ត្រឹមត្រូវ​មែន ខ្ញុំ​កើតមក​ក្នុង​ជីវិត​របស់ខ្ញុំ បើ​គិត​ថា​មិនល្អ ក៏​តាម​ចិត្ត សំខាន់​ខ្ញុំ​ដឹង​ថា ខ្លួន​ខ្ញុំ​ជា​អ្នក​ណា​ទៅ​បាន​ហើយ នេះ​ជា​រូប​ដែរ​ខ្ញុំ​ថត​ក្នុង STUDIO ….» ៕