រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច បុរស​ជា​មន្ត្រី​ផ្នែក​រដ្ឋបាល នៃ​ក្រសួងបរិស្ថាន​ម្នាក់ បាន​សម្លាប់​ខ្លួន ដោយ​លោត​ពីលើ​អគារ​ជាន់​ទី​៤ (​អគារ​ក្រសួងបរិស្ថាន​) ស្លាប់​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មានការ​យ៉ាង​ខ្លាំង​នៅ​កន្លែង​កើតហេតុ នា​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ព័ត៌មាន​ជាបឋម​ពី​កន្លែង​កើតហេតុ​ប្រាប់​អោយ​ដឹង​ថា ខណៈ​នេះ​សម្ថ​កិច្ច​ជំនាញ​កំពុង​តែ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​សព ជន​រង​គ្រោះ​មានឈ្មោះ ឪម សេងហួរ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​បរិ​ស្ថា​នេះ ។

ពាក់ព័ន្ធ​នឹង​ការ​លោត​សម្លាប់​ខ្លួន​របស់​មន្ត្រី​រូប​នេះ ក៏​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ​ដែរ ខណៈ​កម្លាំង​កំពុង​ចុះ​ស្រាវជ្រាវ​បន្ត ។

ទោះជា​យ៉ាងណា ករណី​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​ក្រសួងបរិស្ថាន​នេះ អ្នកកាសែត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​ទេ ។

ភ្លាម​ៗ ជន​រង​គ្រោះ ត្រូវ​បាន​គេ​បញ្ជូន​ចេញពី​បរិវេណ ក្រសួងបរិស្ថាន ដែល​ជា​កន្លែង​កើតហេតុ​តាម​រយៈ រថយន្ត សា​ម៊ុ​យ ៕