បរទេស៖ ថ្ងៃនេះនារីវ័យក្មេងម្នាក់បានធ្វើឲ្យមានការផ្ទុះរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែការបង្ហោះរូបថតមិនសមរម្យរបស់នាងនៅលើហ្វេសប៊ុក ដែលជាបណ្ដាញសង្គមផ្សព្វផ្សាយដ៏ទំលំទូលាយនៅលើពិភពលោក ។

យោងតាមការបង្ហោះរបស់នារីមិនបង្ហាញឈ្មោះខាងលើ បានបង្ហាញឲ្យឃើញថា នាង (ម្ចាស់រូបថតអាសអាភាស) និងមិត្តនាងម្នាក់ (មិនបានរូបអាសអាភាស) ទំនងដូចជាបានធ្វើដំណើរកម្សាន្តនៅទីកន្លែងណាមួយ ហើយដល់កន្លែងស្ងាត់នាងក៏បានដោះអាវអស់រលីងពីខ្លួនថតរូបធ្វើព្រងើយ ដែលរូបថតនេះហើយបានដុតកំហឹងយ៉ាងខ្លាំងដល់អ្នកលេងហ្វេសប៊ុក ជាពិសេសគឺសុភាពនារីតែម្ដង ។ ចំពោះរូបថតបង្ហាញពីអកប្បករិយាពុំសមរម្យទាំងនេះដែរគឺនាងបានបង្ហោះលើសពី ១០ម៉ោងមុន ។

យោងតាមការស្រាវជ្រាវបានរកឃើញថា នារីខាងលើមានគណនីហ្វេសប៊ុកឈ្មោះ Carmina Amoguis Li ជាជនជាតិហ្វ៊ីលិពីន បច្ចុប្បន្នរស់នៅតំបន់ Bansalan ខេត្ត Davao del Sur ប្រទេសហ្វ៊ីលីពីន ដោយឡែកស្រុកកំណើតរបស់នាងគឺនៅខេត្ត Cotabato ខាងត្បូង ។

សូមបញ្ជាក់ថា ឥលូវនេះនៅមានទំព័រហ្វេសប៊ុកមួយចំនួនតូចក្នុងប្រទេសយើង បានយករូបថតទាំងនេះមកបង្ហោះយ៉ាងព្រោងព្រាត ហើយក៏មានការយល់ច្រឡំថា ពួកនាងជានារីខ្មែរផងដែរ ដែលនាំឲ្យបាត់បង់តម្លៃរបស់នារីខ្មែរយើង ដូច្នេះសូមបញ្ឈប់ការយល់ច្រឡំទៀតទៅ ៕
សហការី KBN