រាជធានីភ្នំពេញ៖ ក្រុមហ៊ុន​ ​Cellcard បន្ត​​ជំរុញ​ការ​ចូលរួមពី​បុគ្គលិករបស់ខ្លួន និងផ្តល់ឱកាស​ដល់​​ពួក​គេ​​ក្នុង​ការ​អភិវឌ្ឍនិងពង្រឹងជំនាញឌីជីថលនៅក្នុងស្ថាប័ន​​ ​និង​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបទាំងមូល ដោយ​ផ្អែក​លើ​ទស្សនវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងការដឹកនាំកំណែទម្រង់នៃប្រព័ន្ធឌីជីថលនៅកម្ពុជា។

កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ម្សិលម៉ិញនេះ ក្រុមហ៊ុន Cellcard បាន​ចាប់ដៃគូជាមួយភ្នាក់ងារកំពូលពីរនៅតំបន់អាស៊ីអាគ្នេយ៍ដើម្បី​រៀបចំសិក្ខាសាលា «Digital Bootcamp» ​ដើម្បីពង្រឹងវិស័យឌីជីថលដែលជាចក្ខុវិស័យបច្ចុប្បន្នរបស់ក្រុមហ៊ុន។

កម្មវិធីដែលមានរយៈ៣ថ្ងៃនេះ ត្រូវបានរំពឹងថានឹងផ្តល់ការយល់ដឹងប្រសើរជាងមុនជូនបុគ្គលិកអំពីសារៈសំខាន់នៃឌីជីថល​ ​កម្មវិធីសម្រាប់ជំនួញពាណិជ្ជកម្ម និងប្រតិបត្តិការណ៍ការស្វែងយល់ពីការរីចម្រើនផ្នែកបច្ចេកវិទ្យា​ ​និង​សិក្សាពីទី​ផ្សារ​ឌី​ជី​ថល​ ​កា​រ​បង្កើតមាតិកា និងទទួលយកបទពិសោធន៍បច្ចេកវិទ្យា VR/AR។

លោក​ Watson បាន​​មាន​ប្រសាសន៍​ថា៖ «ពួកយើងបច្ចុប្បន្នកំពុងផ្លាស់ប្តូរគំរូអាជីវកម្មដើម្បី​ឲ្យ​សាកសមជាមួយចក្ខុវិស័យឌីជីថលរបស់យើង ហើយពួកយើងកំពុងអភិវឌ្ឍយុទ្ធសាស្ត្រអំពី​​ពី​​ការ​ដាក់​ចេញ​នូវ​ផលិតផលនិងសេវាយ៉ាង​​ថ្មី​ស្រឡាង​​ពី Cellcard​ នៅសម័យឌីជីថលនេះ។

«ក្រុមហ៊ុន Cellcard គឺជាអ្នកផ្តល់សេវានៃការ​រស់នៅបែប​ឌីជីថល ហើយត្រូវបានចាត់ទុកជាជើងឯកក្នុងការបង្កើតបេសកកម្មក្នុងការផ្តល់ចំណេះដឹង និងបទពិសោធន៍​ដល់បុគ្គលិកសម្រាប់ការបង្កើតថ្មីរបស់យើង»។

លោកបន្ថែមថា៖ «ពួកយើងបានអញ្ជើញដៃគូរបស់យើងលើវិស័យទីផ្សារឌីជីថល ការបង្កើតថ្មីលើបច្ចេកវិទ្យា និងការបង្កើតមាតិកាដើម្បីចែករំលែកបទពិសោធន៍​របស់ពួកយើងលើ​គម្រោងយុទ្ធនាការ ប្រតិបត្តិការ សូចនាករលើប្រតិបត្តិការ​និង​កា​រវាស់វែង ការបង្កើតមាតិកាលើបច្ចេកវិទ្យា​ VR និងការផលិតបច្ចេកវិទ្យា VR»។

សិក្ខាសាលាអំពី​ Digital Bootcamp ​​ប្រារព្ធ​ធ្វើ​ឡើងចាប់​ពី​​​ថ្ងៃទី ៧ដល់៩ ខែមិថុនា នៅឯ The Factory Phnom Penh ហើយនឹងមាន​វត្ត​មាន​បុគ្គលិកជាង៦០នាក់មកពីក្រុមហ៊ុនផ្សេងៗនៅក្រោមផ្នែកICT Division របស់ រ៉ូយ៉ាល់គ្រុប៕