ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ តារាចម្រៀងស្រី កញ្ញាសួស វីហ្សា និងលោកថមមី ជាគូស្នេហ៍ បានសម្រេចចិត្តភ្ជាប់ពាក្យតាមប្រពៃណីហើយ ដោយមានចាស់ទុំទាំងសងខាង និងមិត្តរួមអាជីព ចូលរួមក្នុងទឹកមុខសប្បាយរីករាយ។

ក្នុងថ្ងៃពិសេសនេះ គេសង្កេតឃើញ កញ្ញា សួស វីហ្សា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតបំផុត នៅក្នុងសម្លៀកបំពាក់បែបបុរាណ រីឯលោកថមមី ជាគូស្នេហ៍វិញ ក៏ស្លៀកពាក់ស្អាតសង្ហាដែរ។
សូមបញ្ជាក់ថា កញ្ញា សួស វីហ្សា និងលោកថមមី សម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នានេះ បន្ទាប់ពីពួកគេ បានស្វែងយកចិត្តគ្នាជាច្រើនឆ្នាំមកហើយ រហូតពួកគេបានទិញផ្ទះវីឡាទ្រនំស្នេហ៍ និងរថយន្តទំនើប មានតម្លៃរាប់ម៉ឺនដុល្លារទៀតផង។

ទោះយ៉ាងណា ការភ្ជាប់ពាក្យរបស់តារាចម្រៀង កញ្ញាសួស វីហ្សា នៅថ្ងៃនេះ ។ អ្នកទាំង២មិនទាន់បានកំណត់ថ្ងៃចូលរោងការនៅថ្ងៃណាឲ្យពិតប្រាកដឡើយ ប៉ុន្តែកាលពីមុន កញ្ញាសួស វីហ្សា និងគូស្នេហ៍ ធ្លាប់បាននិយាយថា ពួកគេនឹងចាប់ដៃគ្នាចូលរោងការក្នុងពេលឆាប់ៗនេះ៕