ភ្នំពេញ៖ នៅក្នុងខ្សែភាពយន្ត “ភ្នែកទី៣”វគ្គដំបូង នាងAlia បានបើកភ្នែកទី3 របស់នាងដើម្បីជួយប្អូនស្រីរបស់នាងគឺ Abel ប្រយុទ្ធនឹងវិញ្ញាណអាក្រក់នៅក្នុងផ្ទះថ្មីរបស់ពួកគេ។ ប៉ុន្តែចូលមកដល់ វគ្គ២ ឆ្នាំ២០១៩នេះ ទោះបីជាពួកគេស្ថិតនៅក្នុងផ្ទះដោយភាពស្ងប់ស្ងាត់គ្មានវិញ្ញាណអាក្រក់ក្តី ប៉ុន្តែរឿងអាក្រក់បានកើតឡើងក្រោយពេលដែលខ្មោចនាង Mirah បានត្រឡប់មកវិញ ធ្វើឲ្យនាង Abel បានស្លាប់យ៉ាងអាថ៌កំបាំង។

ក្រោយពេលដែលប្អូនស្រីរបស់ខ្លួនបានស្លាប់ Alia ក៏បានចាកចេញទៅផ្ទះមួយជាកន្លែងមជ្ឈមណ្ឌលកុមារកំព្រា ដែលជាទីកន្លែងអាចរកឃើញការពិតនៃការតាមសម្លាប់របស់ខ្មោចនាង Mirah។ ប៉ុន្តែនៅក្នុងផ្ទះនេះក៏មានវិញ្ញាណខ្មោចកាចសាហាវ ដែលអាចធ្វើឲ្យការតាមរកការពិតរបស់នាងកាន់តែពិបាក។ ចង់ដឹងថា Alia មានវិធីដោះស្រាយបែបណា កុំភ្លេចមកទស្សនារឿង “ភ្នែកទី៣” វគ្គ២ ដែលនឹងបញ្ចាំងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅរោងភាពយន្តលេជេន គ្រប់សាខា៕