(ព្រៃវែង)៖ បុរសម្នាក់យកអង្គប់កណ្តុល ទៅដាក់តាមមាត់ព្រែក លុះដាក់រួចក៏ត្រឡប់មកផ្ទះវិញ ចៃដន្យពេលមេឃកំពុងភ្លៀងខ្លាំង លាយឡំនិងខ្យល់កន្រ្តាក់។ ស្រាប់តែរន្ទះបាញ់ត្រឹមពាក់កណ្តាលផ្លូវ បណ្តាលឲ្យស្លាប់តែម្តង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង កាលពីវេលាម៉ោង 5 និង 25 នាទីថ្ងៃទី 6 ខែមិថុនា ឆ្នាំ2019 នៅចំណុចចុងព្រែករំលេចស្ថិតនៅភូមិជោគជ័យ ឃុំបាបោង ស្រុកពាមរក៏ ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ យាន យាត ភេទប្រុស អាយុ20 ឆ្នាំមុខរបរកសិករ រស់នៅភូមិជោគជ័យ ឃុំបាបោង ស្រុកពាមរក៏ រាល់ថ្ងៃដើរដាក់អង្គប់យកកណ្ដុរលក់ ហើយបានស្លាប់ពេលកំពុងជួយសង្គ្រោះ។

បច្ចុប្បន្នសាកសពត្រូវបានបងប្អូន យកមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕